ព្រះត្រៃបិដក ភាគ ៥៤

បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​មិនទាន់​ស្គាល់​បុគ្គល​ថោកទាប​ ​ឬធម៌​ដែល​ធ្វើឲ្យ​ថោកទាប​ទេ​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​សំដែងធម៌​ដែល​ជាហេតុ​ឲ្យ​ខ្ញុំ​ស្គាល់​បុគ្គល​ថោកទាប​ ​ឬធម៌​ដែល​ធ្វើឲ្យ​ថោកទាប​ផង​។​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ល្អ​ចុះ​ ​តថាគត​នឹង​សំដែង​ប្រាប់​។​ ​អ​គិ្គ​ក​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​ទទួល​ស្តាប់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​សំដែង​សេចក្តី​នុ៎ះ​ថា​ ​
 [​១៣​]​ ​បុគ្គល​ណា​ ​មាន​សេចក្តី​ក្រោធ​ ​ចង​សេចក្តី​ក្រោធ​ទុក​ ​(​គំនុំ​)​ ​ជា​បុគ្គល​បាប​ ​លុបគុណ​គេ​ ​ប្រាសចាក​សម្មាទិដ្ឋិ​ ​មាន​មាយា​ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ថា​ ​ជា​បុគ្គល​ថោកទាប​។​ ​បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ ​បៀតបៀន​នូវ​សត្វ​ ​ដែល​មានកំណើត​ម្តង​ ​ឬ​មានកំណើត​ពីរ​ដង​(​១​)​ ​ឬបុគ្គល​ណា​ ​មិន​មាន​សេចក្តី​អាណិត​ចំពោះ​សត្វ​ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​ថោកទាប​។​
​(​១​)​ ​សត្វ​មានកំណើត​ម្តង​នោះ​ ​គឺ​សត្វ​ដែល​កើតអំពី​ញើស​ក្អែល​ ​អំពី​ទឹក​សុ​ក្ក​សម្ភៈ​ ​និង​ឧបបាតិកៈ​។​ ​សត្វ​មានកំណើត​ពីរ​ដងនោះ​ ​គឺ​សត្វ​ដែល​កើតអំពី​ពង​ ​មាន​មាន់​ ​និង​ទា​ជាដើម​ ​ហៅថា​ ​អណ្ឌជៈ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636865492416781568
ទៅកាន់ទំព័រ៖