ព្រះត្រៃបិដក ភាគ ៥៤

 ​បុគ្គល​ណា​ ​សម្លាប់​ ​ឬ​ឡោម​រឹបជាន់​នូវ​អ្នកស្រុក​ ​ឬ​អ្នក​និគម​ ​ដែល​អ្នកផង​ដឹង​ច្បាស់​ ​ជា​អ្នកសង្កត់សង្កិន​គេ​ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​ថោកទាប​។​ ​
 បុគ្គល​ណា​ ​កាន់​យក​ទ្រព្យ​ក្នុង​ស្រុក​ ​ឬ​ក្នុង​ព្រៃ​ដែល​បុគ្គល​ប្រកាន់​ថា​ជា​របស់​អញ​ ​ជា​ទ្រព្យ​ដែលគេ​មិន​ឲ្យ​ ​ដោយ​អាការ​លួច​ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​ថោកទាប​។​
 បុគ្គល​ណា​ ​បុល​ទ្រព្យ​គេ​ ​យក​មក​ប្រើប្រាស់​ ​ហើយ​គេចកែ​ថា​ ​(​អញ​)​ ​មិន​ចំពាក់បំណុល​អ្នក​ទេ​ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​ថោកទាប​។​ ​
 បុគ្គល​ណា​ ​សម្លាប់​អ្នកផង​ ​ដែល​ដើរ​ក្នុង​ផ្លូវ​ ​ដោយ​ប្រាថ្នា​ទ្រព្យរបស់​ណាមួយ​ ​ដ​ណើ្ត​មយ​ក​ទ្រព្យរបស់​ណាមួយ​ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​ថោកទាប​។​
 បុគ្គល​ណា​ ​គេ​សួរ​ជា​បន្ទាល់​ ​និយាយ​កុហក​ ​ព្រោះ​ហេតុ​នៃ​ខ្លួន​ក្តី​ ​ព្រោះ​ហេតុ​នៃ​បុគ្គល​ដទៃ​ក្តី​ ​ព្រោះ​ហេតុ​នៃ​ទ្រព្យ​ក្តី​ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​ថោកទាប​។​
 បុគ្គល​ណា​ ​ប្រព្រឹត្ត​ខូច​ចំពោះ​ប្រពន្ធ​ ​របស់​ពួក​ញាតិ​
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636865492750670665
ទៅកាន់ទំព័រ៖