ព្រះត្រៃបិដក ភាគ ៥៤
ឬសម្លាញ់ ដោយការកំហែង ឬដោយការស្រឡាញ់ស្ម័គ្រចិត្ត អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា ជាអ្នកស្តុកស្តម តែមិនចិញ្ចឹមមាតា ឬបិតាដែលចាស់ជរា មានវ័យកន្លងហើយ អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា ប្រហារមាតា ឬបិតា បងប្អូនប្រុស បងប្អូនស្រី ឬម្តាយក្មេក ឬក៏ជេរប្រទេចដោយវាចា អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា កាលដែលគេសួរចំពោះហេតុមានប្រយោជន៍ ហើយពន្យល់ប្រាប់ហេតុដែលគ្មានប្រយោជន៍ បង្ហាញដោយពាក្យបិទបាំង អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា បានធ្វើបាបកម្ម ហើយប្រាថ្នាថា អ្នកផងកុំគប្បីដឹងនូវអញ បុគ្គលណា មានការងារបិទបាំង អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
បុគ្គលណា ទៅកាន់ត្រកូលញាតិមិត្តដទៃ ទាំងបានបរិភោគភោជនដ៏ស្អាត ហើយមិនបានបូជាគេ ដែលមកកាន់ផ្ទះរបស់ខ្លួនវិញ អ្នកចូរដឹងបុគ្គលនោះ ថាជាបុគ្គលថោកទាប។
ID: 636865493086209857
ទៅកាន់ទំព័រ៖