ព្រះត្រៃបិដក ភាគ ៥៤

 ​បុគ្គល​ណា​ ​ជេរប្រទេច​ព្រះពុទ្ធ​ ​ឬ​សាវ័ក​របស់​ព្រះពុទ្ធ​ ​ឬ​បរិពា្វ​ជ​ក​ ​ឬក៏​គ្រហស្ថ​ ​អ្នក​ចូរ​ដឹង​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​ថោកទាប​។​
 បុគ្គល​ណា​ ​មិនមែន​ជា​អរហន្ត​ទេ​ ​តែ​ប្តេ​ជា្ញ​ ​(​ខ្លួន​)​ ​ថា​ជា​អរហន្ត​ ​បុគ្គល​នោះ​ ​ជា​ចោរ​ក្នុង​លោក​ ​ព្រមទាំង​ព្រហ្មលោក​ ​នេះឯង​ជា​បុគ្គល​ថោកទាប​បំផុត​។​ ​
 បុគ្គល​ថោកទាប​ទាំងនេះ​ឯង​ ​តថាគត​បាន​ប្រកាស​ហើយ​ ​បុគ្គល​មិនមែន​ថោកទាប​ ​ព្រោះ​ជាតិ​ ​មិនមែន​ជា​ព្រាហ្មណ៍​ព្រោះ​ជាតិ​ទេ​ ​បុគ្គល​ថោកទាប​ ​ព្រោះ​កម្ម​ ​ជា​ព្រាហ្មណ៍​ ​ក៏​ព្រោះ​កម្ម​។​ ​
 ​អ្នក​ទាំងឡាយ​ ​ចូរ​ដឹង​នូវ​សេចក្តី​នោះ​ ​ដោយ​ពាក្យ​នេះ​ចុះ​ ​ដូច​ឧទាហរណ៍​នេះឯង​ ​កូន​របស់​មនុស្ស​ចណ្ឌាល​ ​មាន​ឈ្មោះ​បា្រ​កដ​ថា​ ​សោ​បា​ក​មា​តង្គៈ​ ​មា​តង្គ​កុមារ​នោះ​ ​បាន​នូវ​យស​ដ៏​ប្រសើរ​ ​ដែលគេ​បាន​ដោយ​ក្រ​ក្រៃលែង​ ​ពួក​ក្សត្រ​ ​ព្រាហ្មណ៍​ជាច្រើន​ ​តែង​មកកាន់​ទី​បំរើ​របស់​កុមារ​នោះ​។
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636865493649102053
ទៅកាន់ទំព័រ៖