ព្រះត្រៃបិដក ភាគ ៥៤

​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​លះបង់​ត្រើយ​ខាងអាយ​ ​ដូច​ពស់​សក​សំណក​ចាស់​គ្រាំគ្រា​ចេញ​។​ ​អនុ​ស្ស​យក្កិ​លេស​ណាមួយ​ ​មិន​មានដល់​ភិក្ខុ​ណា​ ​ឬ​អកុសលមូល​ ​ដែល​ភិក្ខុ​ដកចេញ​ហើយ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​លះបង់​ត្រើយ​ខាងអាយ​ ​ដូច​ពស់​សក​សំណក​ចាស់​គ្រាំគ្រា​ចេញ​។​ ​អនុ​ស្ស​យក្កិ​លេស​ណាមួយ​ ​ដែល​កើតអំពី​សេចក្តី​ក្រវល់ក្រវាយ​ ​មិន​មានដល់​ភិក្ខុ​ណា​ ​ឬ​បច្ច័យ​ដើម្បី​ដើរមក​កាន់​ត្រើយ​ខាងអាយ​ ​មិន​មាន​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​លះបង់​ត្រើយ​ខាងអាយ​ ​ដូច​ពស់​សក​សំណក​ចាស់​គ្រាំគ្រា​ចេញ​។​ ​អនុ​ស្ស​យក្កិ​លេស​ណាមួយ​ ​ដែល​កើតអំពី​ព្រៃតូច​ ​គឺ​តណ្ហា​ ​មិន​មានដល់​ភិក្ខុ​ណា​ ​សេចក្តី​សម្រេច​ដោយហេតុ​ ​(​តណ្ហា​)​ ​ដើម្បី​ភព​ដែល​ជាប់ជំពាក់​ហើយ​ ​មិន​មាន​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​លះបង់​ត្រើយ​ខាងអាយ​ ​ដូច​ពស់​សក​សំណក​ចាស់​គ្រាំគ្រា​ចេញ​។​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636865479216046529
ទៅកាន់ទំព័រ៖