ព្រះត្រៃបិដក ភាគ ៥៤

​មេ​ត្ត​សូត្រ​ ​ទី៨​


 [​១៥​]​ ​កិច្ច​ណា​ ​ដែល​អរិយបុគ្គល​ ​បាន​ត្រាស់​ដឹង​នូវ​ចំណែក​នៃ​ធម៌​ដ៏​ស្ងប់​រម្ងាប់​ ​គឺ​ព្រះនិព្វាន​ ​(​បាន​ធ្វើ​ហើយ​)​ ​កិច្ច​នោះ​ ​កុលបុត្រ​អ្នក​ឈ្លាស​ក្នុង​ប្រយោជន៍​ ​គួរ​ធ្វើ​ ​(​កុលបុត្រ​នោះ​)​ ​គួរ​ជា​អ្នក​អាច​ហ៊ាន​ផង​ ​មាន​កាយវាចា​ត្រង់​ផង​ ​មានចិត្ត​ត្រង់​ល្អ​ផង​ ​ជា​បុគ្គល​ប្រដៅ​ងាយ​ផង​ ​មាន​សភាព​ទន់ភ្លន់​ផង​ ​មិន​មិន​មានះ​ដ៏​ក្រៃលែង​ផង​។​ ​ជា​អ្នក​សន្ដោស​ផង​ ​គេ​ចិញ្ចឹម​ងាយ​ផង​ ​មិន​មាន​កិច្ច​កង្វល់​ផង​ ​ប្រព្រឹត្ត​ស្រាល​ព្រម​ផង​ ​មាន​ឥន្រ្ទិយ​ស្ងប់​ផង​ ​មាន​ប្រាជ្ញា​ចាស់​ផង​ ​មិន​ឆ្គាំឆ្គង​ផង​ ​មិន​ជាប់​ចំពាក់​ក្នុង​ត្រកូល​ទាំងឡាយ​ផង​។​ ​វិញ្ញូ​ជន​ទាំងឡាយ​ ​គប្បី​តិះដៀល​នូវ​ជន​ទាំងឡាយ​ដទៃ​ ​ដោយ​កម្ម​ណា​ ​មិន​គួរ​ប្រព្រឹត្ត​ធ្វើ​នូវ​កម្ម​នោះ​ ​ដែល​ជា​កម្ម​លាមក​ ​សូម្បី​តិចតួច​ ​(​ ​ហើយ​គប្បី​ផ្សាយ​មេត្តាចិត្ត​ ​ចំពោះ​ពួក​សត្វ​ថា​)​ ​សូមឲ្យ​ពួក​សត្វ​ទាំងពួង​ ​មាន​សេចក្ដីសុខ​ ​មាន​សេចក្ដី​កេ្សមក្សាន្ត​ ​មានខ្លួន​ដល់​នូវ​សេចក្ដីសុខ​ចុះ​ ​
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636865494318980367
ទៅកាន់ទំព័រ៖