ព្រះត្រៃបិដក ភាគ ៥៤

 ​(​សា​តា​គិ​រយ​ក្ស​ ​ពោល​ថា​)​ ​ព្រះពុទ្ធ​នោះ​ ​មិន​ត្រេកអរ​ក្នុង​កាម​ទាំងឡាយ​ទេ​ ​ទាំង​ព្រះហឫទ័យ​សោត​ ​ក៏​មិន​ល្អក់​ ​ព្រះអង្គ​កន្លង​បង់​នូវ​មោហៈ​ទាំងអស់​ ​ជា​ព្រះពុទ្ធ​ ​មាន​បញ្ញាចក្ខុ​ ​ក្នុង​ធម៌​ទាំងឡាយ​។​ ​
 (​ហេម​វត​យក្ស​ ​សួរ​ថា​)​ ​ព្រះពុទ្ធ​ ​បរិបូណ៌​ដោយ​វិជ្ជា​ឬ​ ​មាន​ចរណៈ​ដ៏​បរិសុទ្ធ​ ​ប្រពៃ​ឬ​ ​អាសវៈ​ទាំងឡាយ​ ​របស់​ព្រះអង្គ​អស់ហើយ​ឬ​ ​ការ​កើត​ក្នុង​ភព​ថ្មីទៀត​ ​មិន​មាន​ទេ​ឬ​។​
 (​សា​តា​គិ​យក្ស​ ​ពោល​ថា​)​ ​ព្រះ​គោតម​បរិបូណ៌​ដោយ​វិ​ជា្ជ​ទាំង​មាន​ចរណៈ​ដ៏​បរិសុទ្ធ​ប្រពៃ​ ​អាសវៈ​ទាំងអស់​ ​របស់​ព្រះអង្គ​អស់ហើយ​ ​ភព​ថ្មី​របស់​ព្រះអង្គ​ ​មិន​មាន​ទៀត​ឡើយ​។​ ​ព្រះហឫទ័យ​ ​របស់​ព្រះ​មុនី​ ​បរិបូណ៌​ដោយ​កម្ម​ផង​ ​ដោយ​គន្លង​នៃ​ពាក្យ​ផង​ ​ណ្ហើយចុះ​ ​យើង​នឹង​ទៅ​គាល់​ព្រះ​គោតម​ ​ដែល​បរិបូណ៌​ដោយ​វិ​ជា្ជ​ ​និង​ចរណៈ​។​ ​
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 636865495542650357
ទៅកាន់ទំព័រ៖