ព្រះត្រៃបិដក ភាគ ៥៤

 ​អ្នក​ចូរ​មក​ ​យើង​នឹង​ទៅ​គាល់​ព្រះ​គោតម​ ​ដែល​មាន​ព្រះ​ជង្ឃា​ ​ដូចជា​ស្មង​នៃ​សត្វ​រមាំង​ ​មាន​ព្រះ​កាយ​ស្គម​ ​ជា​អ្នកប្រាជ្ញ​ ​មាន​អាហារ​តិច​ ​មិន​ឡេះឡោះ​(​១​)​ ​ជា​អ្នក​ស្ងប់ស្ងៀម​ ​ដុត​កំ​ដៅ​កិលេស​ក្នុង​ព្រៃ​។​ ​
 យើង​នឹង​ចូរ​ទៅ​គាល់​ ​ហើយ​សួរ​នូវ​ការ​រួចចាក​អន្ទាក់​នៃ​មច្ចុ​ ​ចំពោះ​ព្រះអង្គ​ ​ជា​អ្នក​ប្រសើរ​ ​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូចជា​សត្វ​សីហៈ​ ​មិន​អាឡោះអាល័យ​ក្នុង​កាម​ទាំងឡាយ​។​ ​យើង​នឹង​សួរ​នូវ​ព្រះ​គោតម​ ​ជា​អ្នក​ប្រាប់​ចង្អុលបង្ហាញ​ ​ជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង​ ​ជា​ព្រះពុទ្ធ​ ​កន្លង​បង់​នូវ​ពៀរ​ ​និង​ភ័យ​។​
 (​ហេម​វត​យក្ស​ ​សួរ​ថា​)​ ​សត្វលោក​កើតឡើង​ព្រោះ​អ្វី​ ​ធ្វើ​សេចក្តី​ស្និទ្ធស្នាល​ព្រោះ​អ្វី​ ​សត្វលោក​ប្រកាន់​នូវ​អ្វី​ ​សត្វលោក​លំបាក​ព្រោះ​អ្វី​។​
 (​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​ហេម​វតៈ​)​ ​សត្វលោក​កើតឡើង​ព្រោះ​វត្ថុ​ ​៦​ ​ធ្វើ​សេចក្តី​ស្និទ្ធស្នាល​ព្រោះ​វត្ថុ​ ​៦​ ​សត្វលោក​ប្រកាន់​មាំ​នូវ​វត្ថុ​ ​៦​ ​សត្វលោក​លំបាក​ព្រោះ​វត្ថុ​ ​៦​។​
​(​១​)​ ​មិន​លោភ​ក្នុង​អាហារ​ដោយ​ឆន្ទ​រាគៈ​។​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636865495965874564
ទៅកាន់ទំព័រ៖