ព្រះត្រៃបិដក ភាគ ៥៤

 ​បុគ្គល​បរិបូណ៌​ដោយ​សីល​ ​មាន​បញ្ញា​ ​មានចិត្តជា​សមាធិ​ ​ជា​អ្នក​សំគាល់​នូវ​ត្រៃសិក្ខា​ ​ក្នុង​សន្តាន​ ​មានស្មារតី​សព្វកាល​ ​រមែង​ឆ្លង​អន្លង់​ ​ដែល​ឆ្លង​បាន​ដោយ​ក្រ​ ​(​បុគ្គល​ណា​)​ ​វៀរចាក​កាម​សញ្ញា​ ​កន្លង​ផុត​សំយោជនៈ​ទាំងអស់​ ​មាន​សេចក្តី​ត្រេកអរ​ ​ក្នុង​ភព​អស់ហើយ​ ​បុគ្គល​នោះ​ ​មិន​លិច​ចុះ​ក្នុង​ទី​ជ្រៅ​ ​គឺ​សង្សារ​។​ ​អ្នក​ទាំងឡាយ​ ​ចូរ​មើល​បុគ្គល​នោះ​ ​មាន​ប្រាជ្ញា​ជ្រាលជ្រៅ​ ​ឃើញ​នូវ​ប្រយោជន៍​ដ៏​ល្អិត​ ​មិន​មាន​កង្វល់​ ​មិន​ជាប់​ចំពាក់​ ​ក្នុង​កាមភព​ ​ផុត​ស្រឡះ​ចាក​កិលេស​ទាំងពួង​ ​អ្នក​ស្វែងរក​ប្រយោជន៍​ដ៏​ធំ​ ​ចំពោះ​កុសលកម្ម​ទាំងឡាយ​ ​ក្នុង​ផ្លូវ​ដ៏​ជា​ទិព្វ​ ​អ្នក​ទាំងឡាយ​ ​ចូរ​មើល​បុគ្គល​នោះ​ ​ជា​អ្នកមាន​ឈ្មោះ​មិន​ថយថោក​ ​ឃើញ​នូវ​ប្រយោជន៍​ដ៏​ល្អិត​ ​ឲ្យ​នូវ​ប្រាជ្ញា​ ​មិន​ជាប់​ក្នុង​សេចក្តី​អាឡោះអាល័យ​ក្នុង​កាម​ ​ជា​អ្នកប្រាជ្ញ​ ​ដឹង​ហេតុ​សព្វគ្រប់​ ​ស្វែងរក​ប្រយោជន៍​ដ៏​ធំ​ ​ចំពោះ​កុសលកម្ម​ទាំងឡាយ​ ​ក្នុង​ផ្លូវ​ដ៏​ប្រសើរ​។​ ​
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636865496410539998
ទៅកាន់ទំព័រ៖