ព្រះត្រៃបិដក ភាគ ៥៤
ឱហ្ន៎ ថ្ងៃនេះ យើងបានឃើញល្អ ជាពេលភ្លឺស្វាងល្អ ជាពេលនៃអរុណល្អ ពួកយើងបានឃើញព្រះសម្ពុទ្ធ ដែលព្រះអង្គឆ្លងអន្លង់បានហើយ មិនមានអាសវៈ។ ពួកយក្សទាំងមួយពាន់នាក់នេះ ជាអ្នកមានឫទ្ធិ មានយសទាំងអស់គ្នា បានដល់នូវព្រះសម្ពុទ្ធនោះ ជាសរណៈ ព្រះអង្គជាសាស្តាដ៏ប្រសើរ របស់យើងខ្ញុំទាំងឡាយ។ យើងខ្ញុំទាំងនោះ នឹងត្រាច់ទៅកាន់ស្រុកតូច
(១) ស្រុកធំ ភ្នំតូច ភ្នំធំ ក្រាបថ្វាយបង្គំព្រះសម្ពុទ្ធផង នូវសភាពដ៏ល្អរបស់ព្រះធម៌ផង។
ចប់ ហេមវតសូត្រ ទី៩។
(១) ទេវគ្រាម ទេវបព៌ត។ អដ្ឋកថា។
ID: 636865496677355259
ទៅកាន់ទំព័រ៖