ព្រះត្រៃបិដក ភាគ ៥៤

 ​អញ្ជើញ​អ្នក​ទៅ​សួរ​ពួក​សមណព្រាហ្មណ៍​ជាច្រើន​ដទៃទៀត​ចុះ​ ​បើ​មានធម៌​ដទៃទៀត​ ​ក្នុង​លោក​នេះ​ ​ឲ្យ​ក្រៃលែង​ជាង​សច្ចៈ​ ​ទមៈ​ ​ចាគៈ​ ​ខន្តិ​ ​ទៅទៀត​។​ ​
 ​ឥឡូវនេះ​ ​ខ្ញុំ​ចាំបាច់​សួរ​ពួក​សមណព្រាហ្មណ៍​ជាច្រើន​ធ្វើអ្វី​ទៀត​ ​(​ព្រោះ​)​ ​ក្នុងថ្ងៃនេះ​ ​ខ្ញុំ​ដឹង​ប្រយោជន៍​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​លោកខាងមុខ​ច្បាស់​ហើយ​ ​ព្រះពុទ្ធ​ ​ទ្រង់​ស្តេច​មកកាន់​ដែន​អា​ឡ​វី​ ​ដើម្បី​គង់នៅ​ជា​ប្រយោជន៍​ដល់​ខ្ញុំ​ព្រះអង្គ​ហើយ​ ​ក្នុងថ្ងៃនេះ​ ​ខ្ញុំ​ព្រះអង្គ​ដឹង​ច្បាស់​ហើយ​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​ចំពោះ​ព្រះសម្ពុទ្ធ​ណា​ ​ថា​ជា​ទាន​មានផល​ច្រើន​ ​ខ្ញុំ​ព្រះអង្គ​នឹង​ត្រាច់​ទៅ​អំពី​ស្រុក​ ​ទៅកាន់​ស្រុក​ ​អំពី​បុរី​ទៅកាន់​បុរី​ ​សូម​ថ្វាយបង្គំ​នូវ​ព្រះសម្ពុទ្ធ​ ​(​នោះ​)​ ​ផង​ ​នូវ​សភាព​ដ៏​ល្អ​របស់​ព្រះធម៌​ផង​។​ ​

​ចប់​ ​អា​ឡ​វក​សូត្រ​ ​ទី១០​។​

ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636865508133790529
ទៅកាន់ទំព័រ៖