ព្រះត្រៃបិដក ភាគ ៥៤

​មុនិ​សូត្រ​ ​ទី១២​


 [​២០​]​ ​ភ័យ​កើតអំពី​សេចក្តី​ស្និទ្ធស្នាល​ ​ធូលី​ ​គឺ​រាគៈ​ជាដើម​ ​កើតអំពី​លំនៅ​ ​គឺ​រូប​និមិត្ត​ជាដើម​ ​ការ​មិន​មាន​លំនៅ​ ​និង​ការ​មិន​មាន​សេចក្តី​ស្និទ្ធស្នាល​នុ៎ះឯង​ ​ជា​ការ​ឃើញ​របស់​មុនី​ ​(​អ្នកប្រាជ្ញ​)​។​ ​
 បុគ្គល​ណា​ ​បាន​ផ្តាច់​បង់​នូវ​កិលេស​ដែល​កើត​ហើយ​ ​មិន​បណ្តុះ​ ​កិលេស​ដែល​កំពុង​កើត​ ​មិន​ប្រមូល​មក​ ​(​នូវ​បច្ច័យ​)​ ​នៃ​កិលេស​នោះ​ ​អ្នកប្រាជ្ញ​ ​ហៅ​បុគ្គល​នោះ​ ​ថា​ជា​បុគ្គល​មានប្រយោជន៍​ប្រសើរ​ក្នុងចំណោម​អ្នកប្រាជ្ញ​ទាំងឡាយ​ ​កំពុង​ប្រព្រឹត្ត​ ​បុគ្គល​នោះ​ ​ស្វែងរក​ ​(​នូវ​ខន្ធ​ ​មាន​សីលក្ខន្ធ​ជាដើម​)​ ​បានឃើញ​ហើយ​នូវ​ចំណែក​នៃ​សន្តិភាព​។​
 បុគ្គល​ណា​ ​ពិចារណា​ឃើញ​ទី​កើត​ ​(​នៃ​កិលេស​)​ ​ទាំងឡាយ​ ​ហើយ​លះបង់​ពូជ​ ​មិន​ប្រមូល​មក​នូវ​ជ័រ​ ​គឺ​តណ្ហា​ ​និង​ទិដ្ឋិ​ ​បុគ្គល​នោះ​ឯង​ ​ជាមុ​នី​ ​ឃើញ​នូវ​ទីបំផុត​នៃ​ការ​អស់​ជាតិ​ ​លះបង់​នូវ​អកុសល​វិតក្កៈ​ ​មិនដល់​នូវ​កិរិយា​រាប់​ ​(​ថា​ជា​អ្នក​ត្រេកអរ​ ​ឬ​ប្រទូស្ត​ឡើយ​)​។​
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 636865509454726082
ទៅកាន់ទំព័រ៖