ព្រះត្រៃបិដក ភាគ ៥៤
បុគ្គលណា ដឹងច្បាស់នូវលំនៅ គឺភពទាំងអស់ មិនប្រាថ្នាលំនៅទាំងនោះទៀត សូម្បីលំនៅណាមួយ បុគ្គលនោះ ជាមុនី មានសេចក្តីប្រាថ្នាទៅប្រាសហើយ ជាអ្នកលែងប្រាថ្នា មិនប្រមូលមក (នូវកម្មជាកុសល ឬអកុសល) ព្រោះជាអ្នកដល់នូវត្រើយគឺព្រះនិព្វាន។
អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ អ្នកគ្របសង្កត់នូវធម៌ទាំងពួង ដឹងច្បាស់នូវធម៌ទាំងពួង មានបញ្ញាល្អ មិនជាប់ក្នុងពួកធម៌ទាំងពួង លះបង់នូវធម៌ទាំងពួង រួចស្រឡះ ព្រោះអស់ទៅនៃតណ្ហា ថាជាមុនី។
អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ អ្នកមានកំឡាំង គឺប្រាជ្ញា ប្រកបដោយសីលវ័ត មានចិត្តដំកល់មាំ ត្រេកអរក្នុងឈាន មានស្មារតី រួចចាកធម៌ជាគ្រឿងជាប់ មិនរឹងរូស មិនមានអាសវៈ ថាជាមុនី។
អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ ជាបុគ្គលឯក ត្រាច់ទៅ ជាអ្នកស្ងៀម
(១) មិនប្រមាទ មិនញាប់ញ័រ ក្នុងសេចក្តីនិន្ទា និងសរសើរ
(១) ព្រោះប្រកបមោនេយ្យធម៌។
ID: 636865509904281796
ទៅកាន់ទំព័រ៖