ព្រះត្រៃបិដក ភាគ ៥៤
ធនិយសូត្រ ទី២
[២] (សេដ្ឋិបុត្ត ឈ្មោះធនិយគោបៈ ពោលថា) យើងមានបាយចំអិនហើយ មានទឹកដោះរូតហើយ ជាអ្នកនៅជាមួយជនបរិស័ទ ទៀបឆេ្នរទនេ្លមហី ខ្ទម យើងបានប្រក់ហើយ ភើ្លងក៏បង្កាត់ហើយ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ។
(ព្រះមានព្រះភាគត្រាស់ថា) តថាគត មិនមានសេចក្តីក្រោធ បា្រសចាកសេចក្តីរឹងតឹ្អងហើយ នៅអស់រាត្រីមួយ ក្បែរឆ្នេរទន្លេមហី ខ្ទម គឺអត្តភាព មានដំបូលបើកចេញហើយ ភ្លើង
(១) រលត់ហើយ ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ។
(ធនិយគោបៈ ពោលថា) របោម ក៏មិនមាន គោទាំងឡាយ ក៏ដើរទៅក្នុងច្រក ដែលមានស្មៅលូតលាស់ល្អ គោទាំងឡាយ ក៏អត់ធន់នឹងភ្លៀងដែលបង្អុរមក ម្នាលភ្លៀង ឥឡូវនេះ បើអ្នកចង់បង្អុរ ចូរបង្អុរមកចុះ។
(១) បានដល់ភ្លើងទាំង ១១ កង មានភ្លើង គឺរាគៈជាដើម។ អដ្ឋកថា។
ID: 636865479837462072
ទៅកាន់ទំព័រ៖