ព្រះត្រៃបិដក ភាគ ៥៤
ដូចជាសត្វសីហៈ មិនតក់ស្លុតព្រោះសំឡេង មិនជាប់ក្នុងសំណាញ់ គឺតណ្ហា និងទិដ្ឋិ ដូចជាខ្យល់មិនជាប់ក្នុងសំណាញ់ មិនប្រឡាក់ដោយលោក ព្រោះគ្រឿងប្រឡាក់ គឺតណ្ហា និងទិដ្ឋិ ដូចផ្កាឈូកមិនប្រឡាក់ដោយទឹក ជាអ្នកដឹកនាំគេ មនុស្សដទៃមិនគប្បីនាំទៅបាន ថាជាមុនី។
ជនទាំងឡាយដទៃ តែងពោលនូវវាចាមានទីបំផុតដោយជុំវិញ ចំពោះវត្ថុណា បុគ្គលណា (មិនដល់នូវសេចក្តីត្រេកអរ ឬ តូចចិត្ត ក្នុងវត្ថុនោះ) ដូចជាសសរ ដែលបុគ្គលដាំចុះក្នុងកំពង់សម្រាប់ងូត អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ អ្នកមានរាគៈទៅប្រាសហើយ មានឥន្ទ្រិយតម្កល់មាំល្អហើយ ថាជាមុនី។
បុគ្គលណា មានខ្លួនស្ថិតនៅត្រង់ដូចជាខ្នារ កាលពិចារណាឃើញការពុំរាបសា និងការរាបសា តែងខ្ពើមកម្មទាំងឡាយដ៏លាមក អ្នកប្រាជ្ញទាំងឡាយ ដឹងបុគ្គលនោះ ថាជាមុនី។
បុគ្គលណា មានខ្លួនសង្រួមហើយ មិនធ្វើបាប ទោះនៅក្មេងក្តី កណ្តាលក្តី ជាមុនី មានខ្លួនវៀរចាកបាបហើយ
ID: 636865510389139528
ទៅកាន់ទំព័រ៖