ព្រះត្រៃបិដក ភាគ ៥៤
ជាបុគ្គលមិនមានការបៀតបៀន មិនប្រទូស្តនូវបុគ្គលណាមួយ អ្នកប្រាជ្ញទាំងឡាយ រមែងដឹងច្បាស់នូវបុគ្គលនោះ ថាជាមុនី។
បុគ្គលណា ចិញ្ចឹមជីវិតដោយបុគ្គលដទៃឲ្យ បាននូវដុំបាយណា ទោះថ្មោងក្តី កណ្តាលក្តី សេសសល់ក្តី មិនសរសើរ មិនបន្តុះបង្អាប់ អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ ថាជាមុនី។
បុគ្គលណា មិនជាប់នៅក្នុងវ័យណាមួយ អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ ដែលជាអ្នកស្ងៀម ប្រព្រឹត្តវៀរមេថុនធម្ម វៀរស្រឡះចាកសេចក្តីស្រវឹង និងសេចក្តីប្រមាទ របូតចាកចំណង គឺកិលេស ថាជាមុនី។
អ្នកប្រាជ្ញទាំងឡាយ ដឹងច្បាស់នូវបុគ្គលនោះ អ្នកឃើញនូវបរមត្ថ ព្រោះដឹងច្បាស់នូវលោក ប្រព្រឹត្តកន្លងនូវអន្លង់ និងសមុទ្រ មិនញាប់ញ័រ កាត់ផ្តាច់នូវគ្រឿងចាកស្រែះ មិនស្រ័យនូវតណ្ហា និងទិដ្ឋិ មិនមានអាសវៈ ថាជាមុនី។
ID: 636865510686346527
ទៅកាន់ទំព័រ៖