ព្រះត្រៃបិដក ភាគ ៥៤

 ​ព្រះ​សក្យមុនី​ ​មាន​ព្រះ​ហ្ឫទ័យ​ដម្កល់​មាំ​ ​បាន​ត្រាស់​ដឹង​ហើយ​ ​នូវ​ព្រះធម៌​ណា​ ​ជា​គ្រឿង​ក្ស័យកិលេស​ ​ប្រាសចាក​រាគៈ​ ​ជា​ធម៌​មិន​ស្លាប់​ ​ជា​ធម៌​ឧត្តម​ ​របស់​អ្វីមួយ​ស្មើដោយ​ព្រះធម៌​នោះ​ ​មិន​មាន​ឡើយ​ ​រតនៈ​ ​គឺ​ព្រះធម៌​នេះឯង​ ​ជារ​ត​នៈ​ដ៏​ឧត្តម​។​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​សួស្តី​កើតមាន​។​
 ព្រះពុទ្ធ​ដ៏​ប្រសើរ​ ​ទ្រង់​សរសើរ​នូវ​សមាធិ​ណា​ ​ថា​ជាស​មា​ធិ​ស្អាត​ ​បណ្ឌិត​ទាំងឡាយ​ ​ពោល​នូវ​សមាធិ​ណា​ ​ថា​ជា​ធម៌​ឲ្យ​នូវ​ផល​ដោយលំដាប់​ ​សមាធិ​ដទៃ​ ​ស្មើដោយ​សមាធិ​នោះ​ ​មិន​មាន​ឡើយ​ ​រតនៈ​ ​គឺ​ព្រះធម៌​នេះឯង​ ​ជារ​ត​នៈ​ដ៏​ឧត្តម​។​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​សួស្តី​កើតមាន​។​
 ​បុគ្គល​ទាំងឡាយ​ណា​ ​៨​ ​ពួក​ ​ដែល​សប្បុរស​ទាំងឡាយ​សរសើរ​ហើយ​ ​បើ​រាប់​ជាគូ​ ​បាន​ ​៤​ ​គូ​ ​បុគ្គល​ទាំងឡាយ​នោះ​ ​ជា​សាវ័ក​របស់​ព្រះ​សុគត​ ​លោក​គួរ​ដល់​ទក្ខិណាទាន​ ​ទាន​ទាំងឡាយ​ ​ដែល​បុគ្គល​ឲ្យហើយ​ ​ចំពោះ​បុគ្គល​ទាំងនោះ​ ​ជា​ទាន​មានផល​ច្រើន​ ​រតនៈ​ ​គឺ​ព្រះសង្ឃ​នេះឯង​ ​ជារ​ត​នៈ​ដ៏​ឧត្តម​។​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​សួស្តី​កើតមាន​។​
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 636865511824181608
ទៅកាន់ទំព័រ៖