ព្រះត្រៃបិដក ភាគ ៥៤

 ​អរិយបុគ្គល​ទាំងឡាយ​ណា​ ​ក្នុង​សាសនា​នៃ​ព្រះ​គោតម​ ​ប្រកប​ត្រូវ​ល្អ​ហើយ​ ​មានចិត្ត​ខ្ជាប់ខ្ជួន​ ​មិន​មាន​សេចក្តី​ប្រាថ្នា​ ​អរិយបុគ្គល​ទាំងឡាយ​នោះ​ ​ដល់ហើយ​នូវ​ព្រះ​អរហត្តផល​ ​ហើយ​ចូល​ទៅកាន់​ព្រះនិព្វាន​ ​បាន​នូវ​ការ​រលត់កិលេស​ដោយ​ទទេ​ ​គឺ​ឥតមាន​ទិញដូរ​ឡើយ​ ​ហើយ​សោយ​ ​(​នូវ​ផល​)​ ​រតនៈ​ ​គឺ​ព្រះសង្ឃ​នេះឯង​ ​ជារ​ត​នៈ​ដ៏​ឧត្តម​។​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​សួស្តី​កើតមាន​។​
 សសរខឿន​ ​ដែលគេ​បោះភ្ជាប់​នឹង​ផែនដី​ ​ជា​របស់​មិន​កម្រើក​ដោយ​ខ្យល់ព្យុះ​ ​ដែល​បក់​មក​អំពី​ទិស​ទាំង​ ​៤​ ​យ៉ាងណាមិញ​ ​បុគ្គល​ណា​ ​ពិចារណា​ឃើញ​ជាក់​នូវ​អរិយ​សច្ចៈ​ទាំងឡាយ​ ​តថាគត​ហៅ​អ្នកនោះ​ ​ថា​ជា​សប្បុរស​ ​(​មិន​ញាប់ញ័រ​)​ ​ក៏​យ៉ាងនោះ​ដែរ​ ​រតនៈ​ ​គឺ​ព្រះសង្ឃ​នេះឯង​ ​ជារ​ត​នៈ​ដ៏​ឧត្តម​។​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​សួស្តី​កើតមាន​។​
 អរិយបុគ្គល​ទាំងឡាយ​ណា​ ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរិយសច្ច​ ​ដែល​ព្រះ​តថាគត​មាន​ប្រាជ្ញា​ដ៏​ជ្រៅ​ ​សំដែង​ល្អ​ហើយ
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636865512088156706
ទៅកាន់ទំព័រ៖