ព្រះត្រៃបិដក ភាគ ៥៤
អរិយបុគ្គលទាំងនោះ ទុកជាប្រមាទដ៏លើសលន់ក៏ដោយ អរិយបុគ្គលទាំងនោះ នឹងមិនកាន់យកនូវភព ជាគំរប់ ៨ (គឺមិនកើតទៀតហួសពី ៧ ជាតិឡើយ) រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
ធម៌ ៣ គឺ សក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាស ឬការប្រព្រឹត្តិតាមណាមួយ ដែលសោតាបន្នបុគ្គលនោះ បានលះបង់ហើយ ជាមួយនឹងទស្សនសម្បត្តិ គឺសោតាបត្តិមគ្គ មួយវិញទៀតសោតាបន្នបុគ្គល បានរួចស្រឡះចាកអបាយទាំង ៤ ហើយ មិនគួរធ្វើនូវអភិឋាន ៦ គឺអនន្តរិយកម្ម ៥ និងការងាកចិត្តទៅកាន់សាសនាដទៃឡើយ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម។ ដោយពាក្យសច្ចៈនេះ សូមសួស្តីកើតមាន។
ទុកជាសោតាបន្នបុគ្គលនោះ ធ្វើនូវបាបកម្ម ដោយកាយវាចា ឬក៏ដោយចិត្ត (ព្រោះសេចក្តីភ្លាំងភ្លាត់) សោតាបន្នបុគ្គលនោះ មិនគួរបិទបាំងនូវបាបកម្មនោះឡើយ ព្រោះភាពនៃបុគ្គលដែលឃើញនូវព្រះនិព្វានហើយ ជាបុគ្គលមិនគួរបិទបាំងនូវបាបកម្ម ដែលព្រះពុទ្ធទាំងឡាយសំដែងហើយ
ID: 636865512326630346
ទៅកាន់ទំព័រ៖