ព្រះត្រៃបិដក ភាគ ៥៤

​រតនៈ​ ​គឺ​ព្រះសង្ឃ​នេះឯង​ ​ជារ​ត​នៈ​ដ៏​ឧត្តម​។​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​សួស្តី​កើតមាន​។​
 ​ពួកភូត​ណា​ ​ស្ថិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ណា​ ​ស្ថិតនៅ​ឰដ៏​អាកាស​ក្តី​ ​ដែល​មក​ប្រជុំ​គ្នា​ក្នុង​ទីនេះ​ ​យើង​ទាំងឡាយ​សូម​នមស្ការ​នូវ​ព្រះពុទ្ធ​ ​ទ្រង់​បាន​ត្រាស់​មក​ហើយ​ដូចគ្នា​ ​ដែល​ទេវតា​ ​និង​មនុស្ស​បូជា​ហើយ​ ​សូម​សួស្តី​កើតមាន​។​
 ពួកភូត​ណា​ ​ស្ថិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ណា​ ​ស្ថិតនៅ​ឰដ៏​អាកាស​ក្តី​ ​ដែល​មក​ប្រជុំ​គ្នា​ក្នុង​ទីនេះ​ ​យើង​ទាំងឡាយ​ ​សូម​នមស្ការ​នូវ​ព្រះធម៌​ ​ដែល​មាន​មក​ហើយ​ដូចគ្នា​ ​ដែល​ទេវតា​ ​និង​មនុស្ស​បូជា​ហើយ​ ​សូម​សួស្តី​កើតមាន​។​
 ពួកភូត​ណា​ ​ស្ថិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ណា​ ​ស្ថិតនៅ​ឰដ៏​អាកាស​ក្តី​ ​ដែល​មក​ប្រជុំ​គ្នា​ក្នុង​ទីនេះ​ ​យើង​ទាំងឡាយ​ ​សូម​នមស្ការ​នូវ​ព្រះសង្ឃ​ ​ដែល​មាន​មក​ហើយ​ដូចគ្នា​ ​ដែល​ទេវតា​ ​និង​មនុស្ស​បូជា​ហើយ​ ​សូម​សួស្តី​កើតមាន​។​

​ចប់​ ​រតន​សូត្រ​ ​ទី១​។​

ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 636865512947125836
ទៅកាន់ទំព័រ៖