ព្រះត្រៃបិដក ភាគ ៥៤
បពិត្រព្រះកស្សប ខ្ញុំនឹងសួរនូវសេចក្តីនុ៎ះនឹងលោក វត្ថុមានក្លិនឆ្អាបរបស់លោក មានប្រការដូចម្តេច។ ការសម្លាប់សត្វ វាយ កាត់ ចង លួច ពោលពាក្យកុហក បោកប្រាស បញ្ឆោត រៀនក្បួនឥតប្រយោជន៍ សេពភរិយារបស់បុគ្គលដទៃ នេះហៅថា វត្ថុមានក្លិនឆ្អាប មិនសំដៅយកការបរិភោគសាច់ទេ។ ជនទាំងឡាយណា ក្នុងលោកនេះ មិនសង្រួមក្នុងកាមទាំងឡាយ ជាអ្នកប្រាថ្នា ញ៉ាមជ្រប់ក្នុងរសច្របូកច្របល់ ដោយភាពមិនស្អាត គឺមិច្ឆាជីវៈ ជានត្ថិកទិដ្ឋិ មានកាយកម្មជាដើម មិនរាបសា ឲ្យដឹងបានដោយក្រ នេះហៅថា វត្ថុមានក្លិនឆ្អាប មិនសំដៅយកការបរិភោគសាច់ទេ។ ជនទាំងឡាយណា ជាអ្នកប្រាថ្នាចំពោះវត្តដ៏សៅហ្មង ជាអ្នករឹងរូស ស៊ីសាច់ខ្នង
(១) ទ្រុស្តមិត្ត មិនមានអាណិត ប្រកាន់ខ្លួន មិនឲ្យទានជាប្រក្រតី មួយទៀត មិនដែលឲ្យវត្ថុអ្វីដល់អ្នកណាមួយ នេះហៅថា វត្ថុមានក្លិនឆ្អាប មិនសំដៅយកការបរិភោគសាច់ទេ។
(១) ចំពោះមុខ ល្អ កំបាំងមុខ អាក្រក់។
ID: 636865513729260572
ទៅកាន់ទំព័រ៖