ព្រះត្រៃបិដក ភាគ ៥៤

 ការ​មិន​ស៊ី​ត្រី​ ​និង​សាច់​ ​មិន​ស៊ី​បាយ​ ​អាក្រាត​ ​(​កោរសក់​ ​បួងសក់​ ​លាប​ដោយ​ភក់​ ​ស្លៀក​ស្បែក​ខ្លាឃ្មុំ​)​ ​សេព​ខាង​ការ​បំរើ​ភ្លើង​ ​មួយទៀត​ ​អមរ​តបៈ​ទាំងឡាយ​ដ៏​ច្រើន​(​១​)​ ​ដែល​មាន​ក្នុង​លោក​ ​វេទមន្ត​ ​ការ​បូជា​ភ្លើង​ ​បូជាយញ្ញ​ ​(​មាន​អស្ស​មេ​ធៈ​)​ ​ជាដើម​ ​និង​ការ​សេព​ ​(​នូវ​ទី​ក្តៅ​ ​ក្នុង​គិម្ហ​)​ ​រដូវ​ជាដើម​ ​ទាំងនេះ​ ​ញ៉ាំង​សត្វ​ដែល​មិនទាន់​ឆ្លងផុត​សេចក្តី​សង្ស័យ​ ​ឲ្យ​ស្អាត​មិនបានទេ​។​ ​បុគ្គល​ណា​ ​គ្រប់គ្រង​ក្នុង​ឥន្រ្ទិយ​ទាំង​ ​៦​ ​នោះ​ ​ដឹង​ច្បាស់​ឥន្រ្ទិយ​ទាំង​ ​៦​ ​ហើយ​គប្បី​ប្រព្រឹត្ត​តាំងនៅ​ក្នុង​ធម៌​ ​ត្រេកអរ​ក្នុង​ការ​ទៀងត្រង់​ ​និង​សេចក្តី​ទន់ភ្លន់​ ​កន្លង​ផុត​គ្រឿង​ចំពាក់​ ​លះបង់​ទុក្ខ​ទាំងអស់​ ​មាន​ប្រាជា្ញ​ ​មិន​ជាប់​នៅ​ ​ក្នុង​អារម្មណ៍​ដែល​ខ្លួន​ឃើញ​ ​ដែល​ឮ​។​ ​
​(​១​)​ ​ការប្រព្រឹត្ត​កំ​ដៅ​សរីរៈ​ដ៏​ច្រើន​ប្រភេទ​ ​មាន​ព្យាយាម​អង្គុយច្រហោង​ជាដើម​ ​ដែល​នាំឲ្យ​លំបាក​កាយ​ទទេ​ ​ប្រព្រឹត្តទៅ​ព្រោះ​ប្រាថ្នា​នូវ​ភាពជា​ទេវតា​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636865526456018501
ទៅកាន់ទំព័រ៖