ព្រះត្រៃបិដក ភាគ ៥៤

​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​សេចក្តី​នេះ​រឿយ​ ​ៗ​ ​ដូច្នេះហើយ​ ​តិ​ស្ស​ព្រាហ្មណ៍​ ​អ្នក​ដល់​នូវ​ត្រើយ​នៃ​មន្ត​ ​ក៏​ដឹង​នូវ​សេចក្តី​នោះ​ ​ព្រះ​មុនី​ ​ជា​អ្នក​មិន​មាន​ក្លិនឆ្អាប​ ​គឺ​កិលេស​ ​មិន​អាស្រ័យ​តណ្ហា​ ​និង​ទិដ្ឋិ​ ​ឥត​អ្នកណាមួយ​ដឹកនាំ​ឲ្យ​អាក្រក់​បាន​ ​ទ្រង់​ប្រកាស​ដោយ​គាថា​ទាំងឡាយ​ដ៏​វិចិត្រ​។​ ​ព្រាហ្មណ៍​បាន​ស្តាប់​បទ​សុភាសិត​ ​ដែល​មិន​មាន​ក្លិនឆ្អាប​ ​ជា​គ្រឿង​បន្ទោបង់​នូវ​ទុក្ខ​ទាំងពួង​ ​របស់​ព្រះពុទ្ធ​ហើយ​ ​ក៏​មានចិត្ត​ឱនលំទោន​ ​ថ្វាយបង្គំ​ព្រះ​តថាគត​ ​សូម​បព្វជ្ជា​ ​ក្នុង​ទីនេះ​ឯង​។​

​ចប់​ ​អាម​គន្ធ​សូត្រ​ ​ទី២​។​
​ហិរិ​សូត្រ​ ​ទី៣​


 [​២៣​]​ ​បណ្ឌិត​បុរស​ ​គប្បី​ដឹង​នូវ​បុគ្គល​នោះ​ ​ដែល​មិន​មាន​សេចក្តី​អៀនខ្មាស​ ​មិន​មាន​សេចក្តី​ខ្ពើមរអើម​ ​និយាយ​ថា​ ​ខ្ញុំ​ជា​សម្លាញ់​ ​(​របស់​អ្នក​)​ ​មិន​អើពើ​នឹង​ការងារ​ទាំងឡាយ​ ​(​របស់​សំឡាញ់​)​ ​ដែល​ខ្លួន​អាច​ធ្វើ​បាន​ថា​ ​បុគ្គល​នោះ​ ​មិនមែន​ជា​មិត្ត​របស់​អញ​ទេ​។​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636865526848580954
ទៅកាន់ទំព័រ៖