ព្រះត្រៃបិដក ភាគ ៥៤

 ​(​ធ​និយ​គោ​បៈ​ ​ពោល​ថា​)​ ​យើង​ជា​អ្នក​ចិញ្ចឹមជីវិត​ដោយ​ថ្លៃឈ្នួល​ចំពោះខ្លួន​ឯង​ ​ចំណែកខាង​កូន​ទាំងឡាយ​របស់​យើង​ ​មាន​សេចក្តី​មូល​មិត្ត​ ​ឥតមាន​រោគ​ទេ​ ​យើង​មិនដែល​ឮ​ហេតុ​អាក្រក់​តិចតួច​ ​របស់​កូន​នោះ​ឡើយ​ ​ម្នាល​ភ្លៀង​ ​ឥឡូវនេះ​ ​បើ​អ្នក​ចង់​បង្អុរ​ ​ចូរ​បង្អុរ​មក​ចុះ​។​ ​
 ​(​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​)​ ​តថាគត​ ​មិនមែន​ជា​អ្នកស៊ីឈ្នួល​អ្នកណាមួយ​ទេ​ ​តថាគត​ ​ត្រាច់​ទៅ​ដោយ​ឥតមាន​ជាប់​ចំពាក់​ក្នុង​លោក​ទាំងមូល​ ​សេចក្តី​ត្រូវការ​ដោយ​ថ្លៃឈ្នួល​ ​មិន​មាន​ទេ​ ​ម្នាល​ភ្លៀង​ ​ឥឡូវនេះ​ ​បើ​អ្នក​ចង់​បង្អុរ​ ​ចូរ​បង្អុរ​មក​ចុះ​។​
 (​ធ​និយ​គោ​បៈ​ ​ពោល​ថា​)​ ​គោ​ជំទង់​ក៏​មាន​ ​កូនគោ​កំពុង​បៅដោះ​ក៏​មាន​ ​មេគោ​មានគភ៌​ ​និង​មេគោ​កំពុង​ដោយឈ្មោល​ ​ក៏​មាន​ ​គោឈ្មោល​ជា​គោបា​របស់​យើង​ក៏​មាន​ ​ម្នាល​ភ្លៀង​ ​ឥឡូវនេះ​ ​បើ​អ្នក​ចង់​បង្អុរ​ ​ចូរ​បង្អុរ​មក​ចុះ​។​ ​
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 636865480497229808
ទៅកាន់ទំព័រ៖