ព្រះត្រៃបិដក ភាគ ៥៤

 រាគៈ​ ​ទោសៈ​ ​មាន​អត្តភាព​នេះ​ជាហេតុ​ ​សេចក្តី​មិន​ត្រេកអរ​ ​សេចក្តី​ត្រេកអរ​ ​និង​ការ​ព្រឺរោម​ ​កើតមក​អំពី​អត្តភាព​នេះ​ ​មនោ​វិតក្កៈ​ ​កើតមក​អំពី​អត្តភាព​នេះ​ ​ដែលគេ​លះបង់​ចោល​ ​ដូចជា​ពួកក្មេង​លែង​ក្អែក​ចោល​(​១​)​ ​។​
 កិលេស​ទាំងឡាយ​ ​កើតមក​អំពី​សេចក្តី​ស្នេហា​ ​គឺ​តណ្ហា​ ​ក៏​កើតអំពី​ខ្លួន​ ​ដូចជា​ពួរជ្រៃ​ ​ដែល​កើតអំពី​ដើម​ជ្រៃ​ ​កិលេស​ដ៏​ច្រើន​ ​ជាប់​ចំពាក់​ក្នុង​វត្ថុកាម​ទាំងឡាយ​ ​ដូចជា​ពួរ​ឈើ​ចាក់ស្រែះ​ក្នុង​ព្រៃ​។​
 ពួក​ជន​ណា​ ​ដឹង​នូវ​កិលេស​នោះ​ ​ថា​កើតអំពី​ហេតុ​ណា​ ​ពួក​ជន​នោះ​ ​តែង​បន្ទោបង់​នូវ​ហេតុ​នោះ​ចេញ​ ​ម្នាល​យក្ស​ ​ចូរ​អ្នក​ស្តាប់​ចុះ​ ​ពួក​ជន​ទាំងនោះ​ ​តែង​ឆ្លង​នូវ​អន្លង់​នេះ​ ​ដែលគេ​ឆ្លង​បាន​ដោយ​ក្រ​ ​ដែល​ខ្លួន​មិនធ្លាប់​ឆ្លង​ ​ដើម្បី​ដល់​ព្រះនិព្វាន​ ​ដែល​ជាទី​មិនកើត​ទៀត​។​

​ចប់​ ​សូ​ចិ​លោម​សូត្រ​ ​ទី៥​។​


​(​១​)​ ​រាគៈ​ក្តី​ ​ទោសៈ​ក្តី​ ​អកុសល​វិតក្កៈ​ ​មាន​កាម​វិតក្កៈ​ជាដើម​ក្តី​ ​កើតមក​អំពី​អត្តភាព​ទាំងអស់​ ​កាលបើ​ធម៌​ទាំងនោះ​កើតឡើង​ហើយ​ ​ក៏​លះបង់​នូវ​កុសល​ចិត្ត​ស្រឡះ​ ​ដូចជា​ពួកក្មេង​អ្នកស្រុក​ ​យក​ខ្សែចង​ជើងក្អែក​ ​ហើយ​គ្រវែងចោល​ទៅ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 636865529399436855
ទៅកាន់ទំព័រ៖