ព្រះត្រៃបិដក ភាគ ៥៤

​បើ​ព្រះ​គោតម​ដ៏​ចំរើន​មិន​ធ្ងន់​ព្រះទ័យ​ទេ​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​សំដែង​ព្រាហ្មណ​ធម៌​ ​របស់​ពួក​ព្រាហ្មណ៍​ជាន់​ចាស់​ដល់​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ចុះ​។​ ​ម្នាល​ព្រាហ្មណ៍​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​។​ ​ព្រាហ្មណ​មហាសាល​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​
 [​៣០​]​ ​ពួក​ឥសី​ជាន់មុន​ ​ជា​អ្នកមាន​ចិត្ត​សង្រួម​ហើយ​ ​មានត​បៈ​ ​គឺ​ឥន្រ្ទិយ​សំវរៈ​ ​លះបង់​កាមគុណ​ទាំង​ ​៥​ ​ធ្វើ​ប្រយោជន៍​បម្រុង​ខ្លួន​។​
 ពួក​ព្រាហ្មណ៍​ ​មិន​មាន​សត្វ​ចិញ្ចឹម​ ​មិន​មាន​ប្រាក់​ ​មិន​មាន​ស្រូវ​សន្សំទុក​ ​មានតែ​ទ្រព្យ​ ​និង​ស្រូវ​ ​គឺ​ការ​ស្វាធ្យាយ​ ​រក្សា​តែ​ព្រហ្មវិហារ​ ​ជា​កំណប់ទ្រព្យ​។​
 ពួក​ទាយក​ ​តាក់តែង​ភត្ត​ណា​ ​ដំ​កល់​ទៀប​ទ្វារផ្ទះ​ ​ដើម្បី​ពួក​ព្រាហ្មណ៍​ទាំងនោះ​ ​ពួក​ទាយក​បាន​សំគាល់​នូវ​ភត្ត​នោះ​ ​ដើម្បីឲ្យ​ដល់​ពួក​ព្រាហ្មណ៍​ ​កាល​ស្វែងរក​នូវ​ភត្ត​ ​ដែលគេ​ចាត់ចែង​ដោយ​សទ្ធា​។​
ថយ | ទំព័រទី ៩៤ | បន្ទាប់
ID: 636865530701861349
ទៅកាន់ទំព័រ៖