ព្រះត្រៃបិដក ភាគ ៥៤

 ពួក​អ្នកជនបទ​ ​និង​អ្នក​ដែន​ ​ជា​មនុស្ស​សម្បូរ​ដោយ​សំពត់​ជ្រលក់​ដោយ​ពណ៌​ផ្សេង​ ​ៗ​ ​ដោយ​ទីដេក​ ​និង​ទីនៅ​អាស្រ័យ​ទាំងឡាយ​ ​តែង​ថ្វាយបង្គំ​ពួក​ព្រាហ្មណ៍​ទាំងនោះ​។​
 ​ពួក​ព្រាហ្មណ៍​ជា​អ្នក​មិន​ត្រូវ​គេ​បៀតបៀន​ ​មិន​ត្រូវ​គេ​សង្កត់សង្កិន​ ​ព្រោះ​ធម៌​រក្សា​ ​ជននី​មួយ​ ​មិន​ហាមឃាត់​ពួក​ព្រាហ្មណ៍​ទាំងនោះ​ ​ក្នុង​ទ្វារផ្ទះ​នៃ​ត្រកូល​ ​ដោយ​ប្រការ​ទាំងពួង​ឡើយ​។​
 ព្រាហ្មណ៍​ទាំងនោះ​ ​បាន​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ ​(​តាំង​អំពី​ក្មេង​)​ ​អស់​ ​៤៨​ ​ឆ្នាំ​ ​ពួក​ព្រាហ្មណ៍​បាន​ប្រព្រឹត្ត​នូវ​ការស្វែងរក​វិជ្ជា​ ​និង​ចរណៈ​មុន​។​
 ព្រាហ្មណ៍​ទាំងនោះ​ ​មិនបាន​ទៅកាន់​ផ្ទះ​នៃ​បុគ្គល​ដទៃ​ ​និង​មិន​ទិញ​ភរិយា​យក​មក​នៅ​រួមសង្វាស​គ្នា​ ​ដោយ​សេចក្តី​ស្រឡាញ់​ទេ​។​
 ពួក​ព្រាហ្មណ៍​ ​មិន​ប្រព្រឹត្ត​មេថុនធម្ម​ ​ក្នុង​ចន្លោះ​ដែល​ដល់​នូវ​ការ​វៀរចាក​រដូវ​ ​វៀរលែងតែ​សម័យ​គួរ​នោះ​។​
 ពួក​ព្រាហ្មណ៍​តែង​សរសើរ​ព្រហ្មចរិយៈ​(​១​)​ ​សីល​ ​សេចក្តី​ទៀងត្រង់​ ​សេចក្តី​ទន់ភ្លន់​ ​តបៈ​ ​គឺ​ឥន្រ្ទិយ​សំវរៈ​ ​សេចក្តី​ស្លូតបូត​ ​សេចក្តី​មិន​បៀតបៀន​ ​និង​សេចក្តី​អត់ធន់​។​
​(​១​)​ ​មេថុនវិរតិ​។​
ថយ | ទំព័រទី ៩៥ | បន្ទាប់
ID: 636865531198299744
ទៅកាន់ទំព័រ៖