ព្រះត្រៃបិដក ភាគ ៥៤

 ​ព្រាហ្មណ៍​ស្មើដោយ​ព្រហ្ម​ ​ជា​អ្នកមាន​ព្យាយាម​មាំមួន​ ​ខ្ពង់ខ្ពស់​ជាង​ពួក​ព្រាហ្មណ៍​ទាំងនោះ​ ​ព្រាហ្មណ៍​ស្មើដោយ​ព្រហ្ម​នោះ​ ​សូម្បីតែ​យល់សប្តិ​ឃើញ​សេព​មេថុនធម្ម​ ​ក៏​មិនដែល​មាន​។​
 មនុស្ស​មួយ​ពួក​ក្នុង​លោក​នេះ​ ​ជា​អ្នកចេះដឹង​ ​កាល​សិក្សា​តាម​វត្ត​របស់​ព្រាហ្មណ៍​ស្មើដោយ​ព្រហ្ម​នោះ​ ​បាន​សរសើរ​ព្រហ្មចរិយៈ​ ​សីល​ ​និង​ខន្តិ​ធម៌​។​
 ព្រាហ្មណ៍​ទាំងនោះ​ ​សូម​អង្ករ​ ​ទីដេក​ ​សំពត់​ ​ទឹកដោះថ្លា​ ​និង​ប្រេង​ ​តាម​ធម៌​ ​ប្រមូល​មកស​ម្រេច​នូវ​យញ្ញៈ​អំពី​វត្ថុ​នោះ​ ​កាលបើ​យញ្ញៈ​ប្រាកដ​ឡើង​ហើយ​ ​ក៏​មិនបាន​សម្លាប់​គោ​ទាំងឡាយ​ឡើយ​។​
 ឱសថ​ ​គឺ​បញ្ច​គោរស​ ​កើត​ក្នុង​គោ​ទាំងឡាយ​ណា​ ​គោ​ទាំងនោះ​ ​ជា​មិត្ត​ដ៏​ប្រសើរ​របស់​ពួក​យើង​ ​ដូចជា​មាតាបិតា​ ​បងប្អូន​ ​និង​ពួក​ញាតិ​ដទៃ​ ​ៗ​។​
 គោ​ទាំងនោះ​ ​ជា​អ្នកឲ្យ​បាយ​ ​ឲ្យ​កំឡាំង​ ​ឲ្យ​ពណ៌​សម្បុរ​ ​ឲ្យ​សេចក្តី​សុខ​ដូច្នោះ​ ​ព្រាហ្មណ៍​ទាំងនោះ​ ​លុះ​បានដឹង​នូវ​អំណាច​នៃ​ប្រយោជន៍​នុ៎ះហើយ​ ​ក៏​មិនដែល​សម្លាប់​គោ​ទាំងឡាយ​ឡើយ​។​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636865531510647609
ទៅកាន់ទំព័រ៖