ព្រះត្រៃបិដក ភាគ ៥៤

 ​ពួក​ព្រាហ្មណ៍​ជា​អ្នកមាន​អវយវៈ​ទន់ភ្លន់​ ​មាន​កាយ​ប្រសើរ​ ​មាន​សម្បុរ​ល្អ​ ​មានយស​ ​ជា​អ្នក​ខ្វល់ខ្វាយ​ក្នុង​កិច្ច​តូច​ធំ​ ​តាម​ធម៌​របស់​ខ្លួន​ ​បាន​ប្រព្រឹត្ត​ក្នុង​លោក​ត្រឹមណា​ ​ពួក​សត្វ​នេះ​ ​ក៏បាន​សេចក្តី​សុខ​ ​(​ត្រឹមណោះ​)​។​
 ព្រាហ្មណ៍​ទាំងនោះ​ ​មាន​សេចក្តី​វិប​លា្លស​ ​ព្រោះ​ឃើញ​កាមសុខ​មាន​ប្រមាណ​តិច​ ​ដែល​កើតអំពី​កាមគុណ​មាន​ប្រមាណ​តិច​ផង​ ​នូវ​សម្បត្តិ​របស់​សេ្តច​ផង​ ​នូវ​នារី​ទាំងឡាយ​ ​តាក់តែង​គ្រឿងប្រដាប់​ផង​ ​នូវ​រថ​ដែល​ទឹម​ដោយ​សេះ​អាជានេយ្យ​ ​ដែល​ធ្វើល្អ​ ​ពាស​ដោយ​ស្បែក​ដ៏​វិចិត្រ​ផង​ ​នូវ​ទី​ផ្ទះ​ ​និង​ផ្ទះ​ដែលគេ​ចែក​រាប់​ជា​ចំណែក​ ​ៗ​ ​ផង​ ​ពួក​ព្រាហ្មណ៍​តែង​ចង់បាន​នូវ​សម្បត្តិ​ ​ជា​របស់​មនុស្ស​ដ៏​លើសលុប​ ​ដេរដាស​ដោយ​ហ្វូងគោ​ ​និង​ប្រកបដោយ​ពួក​នារី​ដ៏​ប្រសើរ​។​
 ព្រាហ្មណ៍​ទាំងនោះ​ ​តែង​មន្ត​ ​ព្រោះ​ចង់បាន​ទ្រព្យ​នោះ​ ​បាន​ចូល​ទៅ​រក​ព្រះបាទ​ឱ​កា្ក​កៈ​ ​ក្នុង​វេលា​នោះ​ថា​ ​(​ព្រះអង្គ​ចូរ​បូជា​នូវ​ទ្រព្យ​ដ៏​វិចិត្រ​ជាច្រើន​របស់​ព្រះអង្គ​)​ ​សូម​ព្រះអង្គ​បូជា​នូវ​ធន​សម្បត្តិ​ជាច្រើន​របស់​ព្រះអង្គ​ ​នឹង​បាន​នូវ​ទ្រព្យ​ ​និង​ស្រូវ​ជាច្រើន​។​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636865531782523159
ទៅកាន់ទំព័រ៖