ព្រះត្រៃបិដក ភាគ ៥៤
សុត្តន្តបិដក
ខុទ្ទកនិកាយ សុត្តនិបាត
តតិយភាគ
សូមនមស្ការ ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ អង្គនោះ។
ឧរគវគ្គទី ១
ឧរគសូត្រទី ១
[១] ភិក្ខុណា បន្ទោបង់សេចក្តីក្រោធ ដែលឆួលឡើងហើយ ដូចបុគ្គលបន្សាបពិសពស់ ដែលជ្រាបទៅដោយឱសថទាំងឡាយ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ
(១) ដូចពស់សកសំណកចាស់ គ្រាំគ្រាចេញ។ ភិក្ខុណា ផា្តច់បង់រាគៈ មិនមានសេសសល់ ដូចគេកាត់ផ្កាឈូក ដែលដុះក្នុងស្រះ ភិក្ខុនោះ ឈ្មោះថា លះបង់ត្រើយខាងអាយ ដូចពស់សកសំណកចាស់ គ្រំាគ្រាចេញ។
(១) ពាក្យថា ត្រើយខាងអាយ បានដល់សំយោជនៈ ៥ យ៉ាង ជាចំណែកខាងក្រោម ព្រោះថា សំយោជនៈទាំងនេះ ជាហេតុនាំសត្វឲ្យខកនៅក្នុងសង្សារវដ្ត។ អដ្ឋកថា។
ID: 636865478281173057
ទៅកាន់ទំព័រ៖