ព្រះត្រៃបិដក ភាគ ៥៤
ពួកទេវតា និងមនុស្ស ត្រូវការនឹងអារម្មណ៍ជាដើម អាស្រ័យជាប់នៅ (ក្នុងអារម្មណ៍នោះ) ព្រោះតណ្ហាណា អ្នកទាំងឡាយ ចូរឆ្លងនូវតណ្ហាជាគ្រឿងផ្សាយនុ៎ះ កុំឲ្យខណៈកន្លងផុតនូវអ្នកទាំងឡាយឡើយ ព្រោះថា ពួកជនដែលខណៈកន្លងហើយ រមែងសោកណែនណាន់ក្នុងនរក។
សេចក្តីប្រមាទ ជាធូលី ធូលីធ្លាក់ចុះតាមសេចក្តីប្រមាទ ព្រោះតែសេចក្តីប្រមាទ កុលបុត្រដកចោលនូវសរ គឺរាគាទិក្កិលេសរបស់ខ្លួនបានដោយវិជ្ជា គឺអាសវក្ខយញ្ញាណ ព្រោះតែសេចក្តីមិនប្រមាទ។
ចប់ ឧដ្ឋានសូត្រ ទី១០។
រាហុលសូត្រ ទី១១
[៣៥] (ព្រះមានព្រះភាគ ត្រាស់សួរថា) អ្នកមិនមើលងាយអ្នកបា្រជ្ញព្រោះតែនៅរួមគ្នារឿយ ៗ ទេឬ បុគ្គលអ្នកទ្រោលគប់ភ្លើងបំភ្លឺដល់ពួកមនុស្ស អ្នកកោតក្រែងដែរឬ។
ID: 636865535372628502
ទៅកាន់ទំព័រ៖