ព្រះត្រៃបិដក ភាគ ៥៤

 ​អ្នក​ចូរ​លះ​នូវ​សុភនិមិត្ត​ ​ដែល​ប្រកបដោយ​រាគៈ​ ​ចូរ​ចំរើន​ចិត្ត​ដោយ​អសុភ​ ​ឲ្យ​ជា​ចិត្ត​មូល​តែមួយ​ ​តាំង​មាំ​ដោយ​ប្រពៃ​ ​មួយទៀត​ ​ចូរ​ចំរើន​នូវ​អនិមិត្ត​វិបស្សនា​ ​ចូរ​លះ​នូវ​អនុស័យ​ ​គឺ​មានះ​ ​លំដាប់​ត​អំពី​នោះ​ ​អ្នក​នឹង​ប្រព្រឹត្ត​ស្ងប់​រម្ងាប់​ ​ព្រោះ​លះបង់​មានះ​។​
 ព្រះមានព្រះភាគ​ ​ទ្រង់​ទូន្មាន​ព្រះ​រាហុល​ដ៏​មាន​អាយុ​ជារឿយ​ ​ៗ​ ​ដោយ​គាថា​ទាំងនេះ​ ​ដោយ​ប្រការ​យ៉ាងនេះ​ឯង​។​

​ចប់​ ​រាហុ​សូត្រ​ ​ទី១១​។​


​វង្គី​សសូ​ត្រ​ ​ទី១២​


 ​[​៣៦​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​អ​គ្គា​ឡ​វ​ចេតិយ​វិហារ​ ​ជិត​ក្រុង​អា​ឡ​វី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ថេរៈ​ឈ្មោះ​និគ្រោធ​កប្បៈ​ ​ជា​ឧបជ្ឈាយ៍​របស់​ព្រះ​វង្គី​សៈ​មាន​អាយុ​ ​ទើបតែ​បរិនិព្វាន​ថ្មី​ ​ៗ​ ​ក្នុង​អ​គ្គា​ឡ​វ​ចេតិយ​វិហារ​។​ ​គ្រានោះ
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636865536196955651
ទៅកាន់ទំព័រ៖