ព្រះត្រៃបិដក ភាគ ៥៤

​ខគ្គ​វិ​សាណ​សូត្រ​ ​ទី៣​


 [​៣​]​ ​បុគ្គល​ដាក់​អាជ្ញា​ចោលចេញ​ ​ចំពោះ​ពួក​សត្វ​ទាំងអស់​ ​មិនបាន​បៀតបៀន​នូវ​សត្វ​ទាំងនោះ​ ​សូម្បី​សត្វ​ណាមួយ​ ​មិន​គប្បី​ប្រាថ្នា​នូវ​បុត្ត​ ​តើ​គប្បី​ត្រូវការ​សំឡាញ់​អំពី​ណា​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​
 សេចក្តី​ស្រឡាញ់​ ​រមែង​មានដល់​បុគ្គល​ ​ដែល​ច្រឡូកច្រឡំ​ ​ទុក្ខ​ដែល​ជាប់​តាម​ចំពោះ​សេចក្តី​ស្រឡាញ់​នេះ​ ​ក៏​រមែង​កើតឡើង​ ​បុគ្គល​ឃើញ​ទោស​ ​ដែល​កើតអំពី​សេចក្តី​ស្រឡាញ់​ហើយ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​ ​
 បុគ្គល​អ្នកមាន​ចិត្ត​ប្រតិព័ទ្ធ​ ​កាល​អនុគ្រោះ​នូវ​ពួក​មិត្ត​ ​ដែល​មានចិត្តល្អ​ ​រមែង​ញុំាង​ប្រយោជន៍​ ​ឲ្យ​សាបសូន្យ​ ​បុគ្គល​កាល​ឃើញ​នូវ​ភ័យ​ ​ក្នុង​ការ​មូល​មិត្ត​គ្នា​នុ៎ះហើយ​ ​គប្បី​ត្រាច់​ទៅ​តែម្នាក់ឯង​ ​ដូច​កុយរមាស​។​ ​
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 636865481577681607
ទៅកាន់ទំព័រ៖