ព្រះត្រៃបិដក ភាគ ៥៤
ព្រះពុទ្ធ ទ្រង់ត្រាស់នូវព្រះវាចាណា ជាគ្រឿងក្សេមដើម្បីដល់នូវព្រះនិព្វាន ដើម្បីធ្វើនូវទីបំផុតនៃទុក្ខ វាចានោះឯងឈ្មោះថា ជាវាចាដ៏ឧត្តម។
ចប់ សុភាសិតសូត្រ ទី៣។
សុន្ទរិកសូត្រ ទី៤
[៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅប្របឆ្នេរស្ទឹងឈ្មោះសុន្ទរិកា ក្នុងកោសលជនបទ។ សម័យនោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ បូជាភ្លើង បំរើការបូជាភ្លើង ប្របឆ្នេរស្ទឹងសុន្ទរិកា។ សុន្ទរិកភារទ្វាជព្រាហ្មណ៍ លុះបូជាភ្លើង បំរើការបូជាភ្លើងរួចហើយ ក៏ក្រោកចាកអាសនៈ ក្រឡេកមើលសព្វទិសទាំង ៤ ជុំវិញ ដោយគិតថា អ្នកណាហ្ន៎ គួរបរិភោគរបស់ជាសំណល់ អំពីយញ្ញនេះ។
ID: 636865545832726785
ទៅកាន់ទំព័រ៖