ព្រះត្រៃបិដក ភាគ ៥៤

​មានចិត្ត​ស្លុង​ទៅ​ ​(​កាន់​ព្រះនិព្វាន​)​ ​កុលបុត្រ​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដោយ​ត្រឹមត្រូវ​ ​ដើម្បី​ប្រយោជន៍​ដល់​អនុត្តរធម៌​ណា​ ​មិនយូរ​ប៉ុន្មាន​ ​(​លោក​)​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​អនុត្តរធម៌​នោះ​ ​មាន​ព្រហ្មចរិយ​ធម៌​ជាទីបំផុត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រសើរ​របស់​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​បានដឹង​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​ប្រព្រឹត្ត​ចប់ហើយ​ ​កិច្ច​ដែល​គួរ​ធ្វើ​ ​បាន​ធ្វើរួចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ស​ភិ​យៈ​ដ៏​មាន​អាយុ​ ​បាន​ជា​ព្រះអរហន្ត​ ​១​ ​អង្គ​ដែរ​។​ ​

​ចប់​ ​ស​ភិ​យសូ​ត្រ​ ​ទី៦​។​


​សេល​សូត្រ​ ​ទី៧​


 [​៦០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពុទ្ធដំណើរ​ទៅកាន់​ចារិក​ ​ក្នុង​អង្គុត្តរា​ប​ជនបទ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​រូប​ ​គឺ​ភិក្ខុ​មួយ​ពាន់​ពីរ​រយ​ហាសិប​ ​(​១២៥០​)​ ​យាង​សំដៅ​ទៅ​និគម​ឈ្មោះ​អា​បណៈ​ ​របស់​ពួក​អ្ន​ក​អង្គុត្តរា​ប​ជនបទ​។​ ​កេ​ណិ​យ​ជដិល​ ​បានឮ​ដំណឹង​ថា​ ​ព្រះសមណគោតម​ ​ជា​សក្យ​បុត្រ​ ​ចេញ​ចាក​សក្យត្រកូល​ ​ទ្រង់ព្រះ​ផ្នួស​ ​កំពុង​ធ្វើ​ពុទ្ធដំណើរ​មកកាន់​ចារិក​ ​ក្នុង​អង្គុត្តរា​ប​ជនបទ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​រូប​ ​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636865557624521237
ទៅកាន់ទំព័រ៖