ព្រះត្រៃបិដក ភាគ ៥៤

 ​បពិត្រ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ចក្ខុ​ ​ពួក​យើង​បាន​ដល់​នូវ​ព្រះអង្គ​ជាទី​ពឹង​ ​ក្នុង​ថ្ងៃទី​ ​៨​ ​អំពី​ថ្ងៃនេះ​ ​ជា​បុគ្គល​រៀបរយ​ហើយ​ក្នុង​សាសនា​របស់​ព្រះអង្គ​ ​ដោយ​កាល​ត្រឹមតែ​ ​៧​ ​រាត្រី​។​ ​ព្រះអង្គ​ជា​អ្នក​ត្រាស់​ដឹង​ ​ព្រះអង្គ​ជា​សាស្តាចារ្យ​ ​ព្រះអង្គ​ជា​អ្នក​គ្រប​សង្កត់​នូវ​មារ​ ​ជា​អ្នកប្រាជ្ញ​ ​ព្រះអង្គ​កាត់​បង់​អនុ​សយ​ក្កិ​លេស​ ​ឆ្លង​ចាក​កិលេស​បាន​ហើយ​ ​ចំឡង​ពួក​សត្វ​នេះ​ ​ព្រះអង្គ​បាន​កន្លង​ផុត​ឧបធិ​ហើយ​ ​ព្រះអង្គ​បាន​ទំ​លាយ​អាសវៈ​ហើយ​ ​ព្រះអង្គ​ជា​បុគ្គល​ដូច​សីហៈ​ ​មិន​មាន​ឧបាទាន​ ​បាន​លះបង់​ភ័យ​ ​និង​សេចក្តី​ស្ញប់ស្ញែង​ហើយ​ ​បពិត្រ​ព្រះអង្គ​ជា​វីរបុរស​ ​ពួក​ភិក្ខុ​ទាំង​ ​៣០០​ ​រូប​នេះ​ ​ធ្វើ​អញ្ជលី​ ​(​ចំពោះ​ព្រះអង្គ​)​ ​សូម​ព្រះអង្គ​សណ្តូក​ព្រះបាទ​ទាំងគូ​ ​ពួក​ភិក្ខុ​ដ៏​ប្រសើរ​ ​សូម​ថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​ ​របស់​ព្រះ​សាស្តា​។​

​ចប់​ ​សេល​សូត្រ​ ​ទី៧​។​


​សល្ល​សូត្រ​ ​ទី៨​


 [​៦៧​]​ ​(​សេចក្តី​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំ​ដែង​សល្ល​សូត្រ​នេះ​)​ ​ថា​ ​ជីវិត​របស់​សត្វ​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​មិន​មានកំណត់​ ​មិន​មាន​អ្នកណាមួយ​អាច​ដឹង​បាន​ ​ជីវិត​នោះ​ ​ជា​របស់ក្រ​ផង​ ​តិច​ផង​ ​ប្រកបដោយ​សេចក្តី​ទុក្ខ​ផង​។​ ​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636865589329684669
ទៅកាន់ទំព័រ៖