ព្រះត្រៃបិដក ភាគ ៥៤

​គប្បី​កំចាត់​បង់​ ​ឲ្យឆាប់​រហ័ស​នូវ​សេចក្តី​សោក​ដែល​កើតឡើង​ ​ដូច​ខ្យល់​បំប៉ើង​ប៉ុយគរ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​បុគ្គល​កាល​ស្វែងរក​សេចក្តី​សុខ​បម្រុង​ខ្លួន​ ​គប្បី​ដកចេញ​នូវ​សរ​ ​គឺ​សេចក្តី​ខ្សឹកខ្សួល​របស់​ខ្លួន​ ​ទាំង​តណ្ហា​ ​និង​ទោមនស្ស​របស់​ខ្លួន​ចេញ​ ​បុគ្គល​មាន​សរ​ដក​ហើយ​ ​មិន​អាស្រ័យ​ ​(​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​គប្បី​ដល់​នូវ​សេចក្តី​ស្ងប់​នៃ​ចិត្ត​ ​កន្លង​ផុត​សេចក្តី​សោក​ទាំងអស់​ ​ហើយ​ជា​អ្នក​មិន​មាន​សោក​ ​ជា​អ្នក​រលត់ទុក្ខ​។​

​ចប់​ ​សល្ល​សូត្រ​ ​ទី៨​។​


​វា​សេដ្ឋ​សូត្រ​ ​ទី៩​


 [​៦៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ដងព្រៃ​ ​ឈ្មោះ​ឥច្ឆា​នង្គលៈ​ ​ជិត​ស្រុក​ឈ្មោះ​ឥច្ឆា​នង្គលៈ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ព្រាហ្មណ​មហាសាល​ជាច្រើន​ ​មានឈ្មោះ​ល្បីល្បាញ​ ​អាស្រ័យ​នៅក្នុង​ស្រុក​ ​ឈ្មោះ​ឥច្ឆា​នង្គលៈ​ ​គឺ​ចង្កី​ព្រាហ្មណ៍​ ​តា​រុក្ខ​ព្រាហ្មណ៍​ ​បោក្ខរ​សា​តិ​ព្រាហ្មណ៍​ ​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​តោ​ទេយ្យ​ព្រាហ្មណ៍​ ​និង​ពួក​ព្រាហ្មណ​មហាសាល​ឯទៀត​ ​ដែល​មានឈ្មោះ​ល្បីល្បាញ​។​ ​
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 636865590283909247
ទៅកាន់ទំព័រ៖