ព្រះត្រៃបិដក ភាគ ៥៤

​កសិ​ភារ​ទ្វា​ជ​សូត្រ​ ​ទី៤​


 [​៤​]​ ​ខ្ញុំ​បាន​សា្តប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​ទក្ខិណា​គិរិ​មហាវិហារ​ ​(​អាស្រ័យ​)​ ​ក្នុង​ស្រុក​ព្រាហ្មណ៍​ឈ្មោះ​ឯក​នា​ឡា​ ​ក្នុង​ដែន​មគធៈ​។​ ​សម័យ​នោះ​ឯង​ ​កសិ​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​មាន​នង្គ័ល​ចំនួន​ ​៥០០​ ​ប្រកប​ក្នុង​កាល​សាបព្រោះ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ទ្រង់​យាង​សំដៅ​ទៅត្រង់​កន្លែង​ការងារ​ ​របស់​កសិ​ភារ​ទ្វា​ជ​ព្រាហ្មណ៍​។​ ​សម័យ​នោះ​ឯង​ ​ការ​អង្គាស​បាយ​ ​របស់​កសិ​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​ក៏​កំ​ពុង​ប្រពឹ​ត្ត​ទៅ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ឆៀងចូល​ទៅកាន់​ទី​អង្គាស​បាយ​ ​(​របស់​កសិ​ភារ​ទ្វា​ជ​ព្រាហ្មណ៍​)​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ទ្រង់​ឈរ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​កសិ​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បានឃើញ​ព្រះមានព្រះភាគ​ ​កំពុង​ទ្រង់​ឈរ​នៅ​ ​ដើម្បី​បិណ្ឌបាត​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​សមណៈ​ ​ខ្ញុំ​ព្រះអង្គ​ ​ភ្ជួរ​រាស់​ផង​ ​សាបព្រោះ​ផង​ ​លុះ​ភ្ជួរ​រាស់​ ​សាបព្រោះ​ហើយ​ ​ទើប​បរិភោគ​។​ ​បពិត្រ​ព្រះ​សមណៈ​ ​ចំណែក​ព្រះអង្គ​ ​ចូរ​ភ្ជួរ​រាស់​សាបព្រោះ​ ​លុះ​ព្រះអង្គ​ភ្ជួរ​រាស់​ ​សាបព្រោះ​ហើយ​ ​ចូរ​បរិភោគ​ចុះ​។​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636865487181872148
ទៅកាន់ទំព័រ៖