ព្រះត្រៃបិដក ភាគ ៥៤
ព្រះអរហន្តក្នុងលោក មិនមានទិដ្ឋិដែលបុគ្គលកំណត់ ក្នុងភពតូចភពធំ ក្នុងលោកតិចតួចឡើយ ព្រះអរហន្តនោះ លះបង់មាយាផង មានះផង គប្បីទៅដោយគតិវិសេសដូចម្តេច ព្រះអរហន្តនោះ មិនផ្តេកផ្តិតនូវតណ្ហា និងទិដ្ឋិទៀតទេ។ ព្រោះបុគ្គលអ្នកផ្តេកផ្តិតនូវតណ្ហា និងទិដ្ឋិ តែងចូលទៅជិតកាន់វាទៈ ក្នុងទិដ្ឋិធម៌ទាំងឡាយ បុគ្គលគប្បីពោលទោស ចំពោះបុគ្គលអ្នកមិនផ្តេកផ្តិតនូវតណ្ហា និងទិដ្ឋិ ដោយរាគាទិទោស ដូចម្តេចបាន ឯអត្តទិដ្ឋិ និងឧច្ឆេទទិដ្ឋិ របស់ព្រះអរហន្តនោះ មិនមានឡើយ ព្រះអរហន្តនោះ កំចាត់បង់ហើយនូវទិដ្ឋិទាំងអស់ក្នុងលោក។
ចប់ ទុដ្ឋដ្ឋកសូត្រ ទី៣។
សុទ្ធដ្ឋកសូត្រ ទី៤
[៩៨] ជនពាលតែងដឹងថា អាត្មាអញឃើញ (នូវរូប) ស្អាតប្រសើរ មិនមានរោគ ការស្អាត តែងមានដល់សត្វ ដោយរូបដែលឃើញហើយ ការដឹងយ៉ាងនេះថា ប្រសើរដូច្នេះ ហើយជាអ្នកពិចារណាឃើញរឿយ ៗ ថា ស្អាត រមែងជឿថាជាញាណ។
ID: 636865610294633795
ទៅកាន់ទំព័រ៖