ព្រះត្រៃបិដក ភាគ ៥៤

​លោក​មិន​ត្រេកអរ​ក្នុង​កាម​រាគៈ​ ​មិន​រីករាយ​ក្នុង​រូបភព​ ​និង​អរូបភព​ ​អ្នកប្រាជ្ញ​នោះ​ ​មិន​មាន​សេចក្តី​ប្រកាន់​ថា​ ​នេះ​ជា​របស់ប្រសើរ​ក្នុង​លោក​នេះ​ឡើយ​។​

​ចប់​ ​សុទ្ធ​ដ្ឋ​ក​សូត្រ​ ​ទី៤​។​


​បរម​ដ្ឋ​សូត្រ​ ​ទី៥​


 [​៩៩​]​ ​សត្វនៅ​ត្រាំ​ក្នុង​ទិដ្ឋិ​ទាំងឡាយ​ថា​ ​នេះ​ប្រសើរ​ ​តែង​លើក​ ​(​គោរព​)​ ​គ្រូ​ណា​ថា​ ​វិសេស​ផុត​ក្នុង​លោក​ ​បាន​ពោល​បង្អាប់​ពួក​គ្រូ​ទាំងអស់​ដទៃ​អំពី​គ្រូ​ខ្លួន​នោះ​ថា​ ​ថោកទាប​ ​ព្រោះហេតុនោះ​ ​បាន​ជា​សត្វ​ប្រព្រឹត្ត​កន្លង​នូវ​វិវាទ​ទាំងឡាយ​មិន​រួច​។​ ​សត្វ​ឃើញ​នូវ​អានិសង្ស​ណា​ក្នុង​ខ្លួន​ ​ត្រង់​អារម្មណ៍​ដែល​បានឃើញ​ ​បានឮ​ ​បាន​ប៉ះពាល់​ ​ឬ​ត្រង់​សីល​ ​និង​វ័ត​ ​សត្វ​នោះ​ ​ប្រកាន់​ភ្ជាប់​នូវ​អានិសង្ស​នោះ​ ​ក្នុង​សក្កា​យ​ទិដ្ឋិ​នោះ​ ​ហើយ​ឃើញ​នូវ​គ្រូ​ដទៃ​ទាំងអស់​ថា​ ​ថោកថយ​។​ ​សត្វ​អាស្រ័យ​គ្រូ​របស់​ខ្លួន​ ​ហើយ​ឃើញ​គ្រូ​ដទៃ​ថា​ ​ថោកថយ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ពោល​នូវ​ការ​ឃើញ​នោះ​ ​ថា​ជា​ចំណង​ពិត​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​មិន​គប្បី​អាស្រ័យ​អារម្មណ៍​ ​ដែល​បានឃើញ​ ​បានឮ​ ​បាន​ប៉ះពាល់​ ​ឬ​សីល​ ​និង​វ័ត​ឡើយ​។​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636865610973722637
ទៅកាន់ទំព័រ៖