ព្រះត្រៃបិដក ភាគ ៥៤

​បុគ្គល​ណា​ ​គប្បី​កំណត់​នូវ​ខីណាសវ​ព្រាហ្មណ៍​នោះ​ ​អ្នក​មិន​ប្រកាន់​នូវ​ទិដ្ឋិ​ដោយ​សេចក្តី​កំណត់​ដូចម្តេច​ ​ក្នុង​លោក​នេះ​បាន​។​ ​ព្រះ​ខីណាស្រព​ទាំងឡាយ​ ​មិនកំណត់​ ​មិន​ធ្វើ​តណ្ហា​ ​និង​ទិដ្ឋិ​ ​ឲ្យ​ជា​ប្រធាន​ទេ​ ​ធម៌​ទាំងឡាយ​ ​គឺ​ទិដ្ឋិ​មិន​បិទបាំង​ ​(​បញ្ញា​)​ ​របស់​ព្រះ​ខីណាស្រព​ទាំងអម្បាល​នោះ​បាន​ឡើយ​ ​ព្រះ​ខីណាសវ​ព្រាហ្មណ៍​ ​មិន​ប្រព្រឹត្តទៅ​តាម​សីល​ ​និង​វ័ត​ ​(​ដទៃ​)​ ​ទេ​ ​បាន​ដល់ត្រើយ​ ​គឺ​ព្រះនិព្វាន​ ​មាន​សភាព​ជាតា​ទិ​បុគ្គល​ ​មិន​ត្រឡប់​មកកាន់​ភព​ ​(​ថ្មី​)​ ​ទៀត​ឡើយ​។​

​ចប់​ ​បរម​ដ្ឋ​ក​សូត្រ​ ​ទី៥​។​


​ជរា​សូត្រ​ ​ទី៦​


 [​១០០​]​ ​ជីវិត​នេះ​ ​មាន​ប្រមាណ​តិច​ហ្ន៎​ ​សត្វ​តែង​ស្លាប់​ថយ​អំពី​ ​១០០​ ​ឆ្នាំ​ ​ប្រសិនបើ​រស់​ហួសពី​ ​១០០​ ​ឆ្នាំ​ ​សត្វ​នោះ​ ​នឹង​ស្លាប់​ដោយ​ជរា​ជា​ប្រាកដ​។​ ​ជន​ទាំងឡាយ​តែង​សោក​ ​ព្រោះ​វត្ថុ​ដែល​ប្រកាន់​ថា​ ​របស់​យើង​ ​សេចក្តី​ប្រកាន់​ជា​របស់​ទៀងទាត់​មិន​មាន​ឡើយ​ ​ជីវិត​នេះ​ ​មានការ​ព្រាត់ប្រាស​ចាក​របស់​ដែល​មាន​ជា​ធម្មតា​ ​អ្នកប្រាជ្ញ​លុះ​ឃើញ​ដូច្នេះហើយ​ ​រមែង​មិន​នៅ​គ្រប់គ្រង​ផ្ទះ​ឡើយ​។​
ថយ | ទំព័រទី ២៧៥ | បន្ទាប់
ID: 636865611641690843
ទៅកាន់ទំព័រ៖