ព្រះត្រៃបិដក ភាគ ៥៤

​អ្នកប្រាជ្ញ​មិនបាន​អាស្រ័យ​ក្នុង​អាយតនៈ​ទាំងអស់​ឡើយ​ ​មិន​ធ្វើ​សត្វ​ ​និង​សង្ខារ​ឲ្យ​ជាទីស្រឡាញ់​ ​ទាំង​មិន​ធ្វើ​សត្វ​ ​និង​សង្ខារ​ឲ្យ​មិនជា​ទីស្រឡាញ់​ ​សេចក្តី​ខ្សឹកខ្សួល​ ​និង​សេចក្តី​កំណាញ់​ ​មិន​ជាប់​ក្នុង​សន្តាន​របស់​ព្រះ​ខីណាស្រព​នោះ​ ​ដូច​ទឹក​មិន​ប្រឡាក់​លើ​ស្លឹក​ឈូក​ដូច្នោះ​ដែរ​។​ ​តំណក់​ទឹក​មិន​ដក់​នៅ​លើ​ស្លឹក​ឈូក​ ​ដូចម្តេច​ក្តី​ ​ទឹក​មិន​ទទឹក​នា​ផ្កាឈូក​ដូចម្តេច​ក្តី​ ​អ្នកប្រាជ្ញ​មិន​ជាប់​នៅក្នុង​អារម្មណ៍​នីមួយ​ ​សូម្បី​អារម្មណ៍​បានឃើញ​ ​បាន​ប៉ះពាល់​ ​ក៏​ដូច្នោះ​ដែរ​។​ ​មួយទៀត​ ​ព្រះអរហន្ត​ ​មិន​សំគាល់​ក្នុង​អារម្មណ៍​នីមួយ​ ​សូម្បី​អារម្មណ៍​ដែល​ឃើញ​ ​ដែល​ឮ​ ​ដែល​ប៉ះពាល់​ដោយ​វត្ថុ​នោះ​ ​ៗ​ ​ឡើយ​ ​ទាំង​មិន​ប្រាថ្នា​ការ​ស្អាត​ដោយ​វត្ថុ​ដទៃ​ទេ​ ​ព្រោះ​ព្រះអរហន្ត​នោះ​ ​មិន​ត្រេកត្រអាល​ ​មិន​ប្រាស​តម្រេក​ ​(​ដូច​កល្យាណ​បុថុជ្ជន​ ​និង​សេក្ខៈ​)​។​

​ចប់​ ​ជរា​សូត្រ​ ​ទី៦​។​


​តិ​ស្ស​មេ​ត្តេ​យ្យ​សូត្រ​ ​ទី៧​


 [​១០១​]​ ​ព្រះ​តិ​ស្ស​មេ​ត្តេ​យ្យ​ដ៏​មាន​អាយុ​ ​(​អារាធនា​ថា​)​ ​បពិត្រ​ព្រះអង្គ​និរទុក្ខ​ ​សូម​ព្រះអង្គ​ ​សំដែង​សេចក្តី​ចង្អៀតចង្អល់​ ​របស់​បុគ្គល​អ្នក​ប្រកប​មេថុនធម្ម​រឿយ​ ​ៗ​ ​យើងខ្ញុំ​
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636865612124228442
ទៅកាន់ទំព័រ៖