ព្រះត្រៃបិដក ភាគ ៥៤

​បុគ្គល​ដែលគេ​ដឹង​សុះសាយ​ថា​ ​ជា​បណ្ឌិត​ ​តាំង​ផ្តើម​ការប្រព្រឹត្តិ​ម្នាក់ឯង​ ​លុះ​កាល​ខាងក្រោយ​មក​ ​បែរ​ទៅជា​ប្រកប​ក្នុង​មេថុនធម្ម​វិញ​ ​បណ្ឌិត​នោះ​ ​នឹង​សៅហ្មង​ដូច​ជនពាល​ដែរ​។​ ​អ្នកប្រាជ្ញ​ ​លុះ​ជ្រាប​ទោស​នុ៎ះហើយ​ ​គួរ​ធ្វើ​នូវ​ការប្រព្រឹត្តិ​ម្នាក់ឯង​ ​ឲ្យ​មាំ​ ​ក្នុង​សាសនា​នេះ​ ​ទាំង​មុន​ទាំង​ក្រោយ​ ​កុំ​គប្បី​សេព​នូវ​មេថុន​ឡើយ​។​ ​បុគ្គល​គប្បី​សិក្សា​នូវ​វិវេក​តែ​ម្យ៉ាង​ ​ព្រោះ​វិវេក​នុ៎ះ​ ​ប្រសើរ​ផុត​របស់​ព្រះ​អរិយៈ​ទាំងឡាយ​ ​ប៉ុន្តែ​បុគ្គល​មិន​គប្បី​សំគាល់​ថា​ ​អាត្មាអញ​ប្រសើរ​ដោយ​វិវេក​នោះ​ទេ​ ​បុគ្គល​នោះ​ឯង​ ​ឈ្មោះថា​ ​ប្រតិស្ឋាន​នៅក្នុង​ទី​ជិត​នៃ​ព្រះនិព្វាន​។​ ​ពួក​សត្វ​អ្នក​ជាប់​នៅក្នុង​កាម​ទាំងឡាយ​ ​តែង​ស្រឡាញ់​អ្នកប្រាជ្ញ​ ​ដែល​មាន​សេចក្តី​ស្ងប់ស្ងាត់​ ​មិន​អាឡោះអាល័យ​ក្នុង​កាម​ទាំងឡាយ​ ​ឆ្លង​នូវ​អន្លង់​បាន​។​

​ចប់​ ​តិ​ស្ស​មេ​ត្តេ​យ្យ​សូត្រ​ ​ទី៧​។​


​ប​សូរ​សូត្រ​ ​ទី៨​


 [​១០២​]​ ​ពួក​សមណព្រាហ្មណ៍​ដទៃ​ក្នុង​លោក​នេះ​ ​តែង​ពោល​សរសើរ​ថា​ ​បរិសុទ្ធិ​ ​(​សំដៅ​ទិដ្ឋិ​របស់​ខ្លួន​)​ ​តែ​មិន​ពោល​ថា​ ​បរិសុទ្ធិ​ចំពោះ​លទ្ធិ​ដទៃ​ ​(​ក្រៅអំពី​គ្រូ​របស់​ខ្លួន​)​ ​សមណព្រាហ្មណ៍​ជាច្រើន​ ​អាស្រ័យ​នឹង​លទ្ធិ​ណា​ ​តែង​សរសើរ​ថា​ ​ល្អ​ក្នុង​លទ្ធិ​នោះ​
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636865612682720386
ទៅកាន់ទំព័រ៖