ព្រះត្រៃបិដក ភាគ ៥៤

​បុគ្គល​អ្នក​ដល់​នូវ​វេទ​ ​គឺ​មគ្គ​ ​៤​ ​តែង​មិន​ប្រព្រឹត្តទៅ​តាម​ទិដ្ឋិ​ទេ​ ​បុគ្គល​នោះ​ ​មិន​ត្រឡប់​មកកាន់​មានះ​ ​ដោយ​ការ​ប៉ះពាល់​ទេ​ ​បុគ្គល​នោះ​ ​មិន​ប្រព្រឹត្តទៅ​តាម​អំណាច​នៃ​តណ្ហា​ ​ទិដ្ឋិ​នោះ​ទេ​ ​បុគ្គល​នោះ​ ​មិន​ងាយ​អ្នកណា​ដឹកនាំ​ដោយ​កម្ម​ ​ឬ​ដោយ​អារម្មណ៍​ដែល​ឮ​បាន​ឡើយ​ ​បុគ្គល​នោះ​ ​មិន​ចូល​ទៅ​នៅ​អាស្រ័យ​ក្នុង​និ​វេស​នៈ​ ​គឺ​តណ្ហា​ ​និង​ទិដ្ឋិ​ទេ​។​ ​កិលេស​គ្រឿង​រួបរឹត​ទាំងឡាយ​ ​តែង​មិន​មានដល់​បុគ្គល​អ្នក​ប្រាសចាក​កាម​សញ្ញា​ ​(​ជាដើម​)​ ​មោហៈ​ ​(​សេចក្តី​ភាន់ច្រឡំ​)​ ​តែង​មិន​មានដល់​បុគ្គល​អ្នក​ផុត​ស្រឡះ​ ​(​ចាក​កិលេស​ទាំងពួង​)​ ​ព្រោះ​វិបស្សនា​បញ្ញា​ ​បុគ្គល​ទាំងឡាយ​ណា​ ​ប្រកាន់​មាំ​នូវ​កាម​សញ្ញា​ជាដើម​ក្តី​ ​ប្រកាន់​មាំ​នូវ​ទិដ្ឋិ​ក្តី​ ​បុគ្គល​ពួក​នោះ​ ​រមែង​ព្យាយាម​ប្រព្រឹត្ត​នូវ​កា​មា​ធិ​ករណ៍​ ​ឬ​ធម្មាធិករណ៍​ ​នូវ​គ្នានឹងគ្នា​ក្នុង​លោក​។​

​ចប់​ ​មា​គន្ទិ​យសូ​ត្រ​ ​ទី៩​។​


​បុ​រា​ភេទ​សូត្រ​ ​ទី១០​


 [​១០៤​]​ ​(​ព្រះពុទ្ធ​និម្មិត​ ​ត្រាស់​សួរ​ព្រះសម្ពុទ្ធ​ថា​)​ ​បុគ្គល​អ្នកមាន​ទស្សនៈ​ដូចម្តេច​ ​មាន​សីល​ដូចម្តេច​ ​ដែល​ព្រះអង្គ​ត្រាស់​ហៅថា​ ​អ្នក​ស្ងប់​រម្ងាប់​ ​បពិត្រ​ព្រះ​គោតម​ ​ព្រះអង្គ​ ​ដែល​ខ្ញុំ​សួរ​ហើយ​ ​សូម​បា្រប់​នូវ​ឧត្តម​ជន​នោះ​។​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636865614980641820
ទៅកាន់ទំព័រ៖