ព្រះត្រៃបិដក ភាគ ៥៤
អ្នកប្រាជ្ញប្រាសចាកសេចក្តីជាប់ចំពាក់ (ក្នុងរូបជាដើម) មិនមានសេចក្តីកំណាញ់ មិននិយាយលើកខ្លួន ក្នុងគុណដ៏ខ្ពង់ខ្ពស់ មិននិយាយប្រកបខ្លួន ក្នុងគុណដ៏ស្មើ ៗ មិននិយាយបន្ទាបខ្លួន ក្នុងគុណដ៏ថោកទាប មិនដល់នូវកប្បៈ គឺមិនមានតណ្ហា និងទិដ្ឋិ ព្រោះជាបុគ្គលមិនមានកប្បៈ។ បុគ្គលណា មិនមានសេចក្តីប្រកាន់ថា របស់ខ្លួនក្នុងលោក បុគ្គលនោះ មិនសោកព្រោះរបស់ដែលមិនមាន មិនលុះក្នុងអគតិធម៌ទាំងឡាយ បុគ្គលនោះឯង ហៅថា អ្នកស្ងប់រម្ងាប់។
ចប់ បុរាភេទសូត្រ ទី១០។
កលហវិវាទសូត្រ ទី១១
[១០៥] (ព្រះពុទ្ធនិម្មិត ត្រាស់សួរព្រះសម្ពុទ្ធថា បពិត្រព្រះអង្គ) ការឈ្លោះ ការទាស់ទែងគ្នា ការខ្សឹកខ្សួល ការសោកស្តាយ និងសេចក្តីកំណាញ់ ការប្រកាន់ ការមើលងាយ និងការញុះញង់ កើតមកអំពីណា កិលេសធម៌ទាំងនោះ បណ្តាលមកអំពីណា សូមព្រះអង្គសំដែងសេចក្តីនោះ ឲ្យទាន។ (ព្រះសម្ពុទ្ធ ទ្រង់ត្រាស់ថា) ការឈ្លោះ ការទាស់ទែងគ្នា ការខ្សឹកខ្សួល ការសោកស្តាយ និងសេចក្តីកំណាញ់
ID: 636865615748445736
ទៅកាន់ទំព័រ៖