ព្រះត្រៃបិដក ភាគ ៥៤

ខីណាសវ​ព្រាហ្មណ៍​ ​លះបង់​នូវ​អាសវៈ​មុន​ ​មិន​ធ្វើ​អាសវៈ​ថ្មី​ ​ជា​អ្នក​មិន​លុះ​ក្នុង​ឆន្ទាគតិ​ ​(​ជាដើម​)​ ​ទាំង​មិន​ចរចា​តាម​សេចក្តី​ប្រកាន់​ស្អិត​ ​ខីណាសវ​ព្រាហ្មណ៍​នោះ​ ​ជា​អ្នកប្រាជ្ញ​ ​រួច​ស្រឡះ​ចាក​ទិដ្ឋិ​ទាំងឡាយ​ ​ជា​អ្នក​មិន​តិះដៀល​ខ្លួនឯង​ ​មិន​ជាប់​នៅក្នុង​លោក​។​ ​ខីណាសវ​ព្រាហ្មណ៍​នោះ​ ​លោក​ជា​អ្នក​មិន​មាន​មារសេនា​ ​ក្នុង​ធម៌​ទាំងពួង​ ​មិន​មាន​មារសេនា​ ​ក្នុង​អារម្មណ៍​ណាមួយ​ ​ដែល​ឃើញ​ហើយ​ ​ឮ​ហើយ​ ​ប៉ះពាល់​ហើយ​ ​ខីណាសវ​ព្រាហ្មណ៍​នោះ​ ​ជា​អ្នកប្រាជ្ញ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​រួច​ស្រឡះ​ចាក​រាគាទិក្កិលេស​ ​មិន​មាន​គ្រឿង​កំណត់​ដោយ​តណ្ហា​ ​និង​ទិដ្ឋិ​ ​មិន​ត្រេកអរ​ ​មិន​មាន​កិលេស​ជាតិ​គ្រឿង​ប្រាថ្នា​ឡើយ​។​

​ចប់​ ​មហា​វិ​យូ​ហសូ​ត្រ​ ​ទី១៣​។​


​តុ​វ​ដក​សូត្រ​ ​ទី១៤​


 [​១០៨​]​ ​(​ព្រះពុទ្ធ​និមិ្មត​ ​សួរ​ថា​)​ ​ខ្ញុំ​សូម​សួរ​នូវ​សេចក្តី​ស្ងាត់​ផង​ ​នូវ​ចំណែក​នៃ​សេចក្តី​ស្ងប់​ផង​ ​នឹង​ព្រះអង្គ​ ​ជា​ផៅពង្ស​នៃ​ព្រះអាទិត្យ​ ​អ្នក​ស្វែងរក​គុណ​ដ៏​ធំ​ ​ចុះ​ភិក្ខុ​ឃើញ​ដោយ​ប្រការ​ដូចម្តេច​ ​មិន​ប្រកាន់​មាំ​នូវ​អ្វីមួយ​ក្នុង​លោក​ ​ទើប​រំលត់​កិលេស​បាន​។​ ​
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 636865619952926218
ទៅកាន់ទំព័រ៖