ព្រះត្រៃបិដក ភាគ ៥៤

​ព្រោះហេតុនោះ​ ​ភិក្ខុ​គប្បី​ជា​អ្នក​មិន​ប្រហែស​ ​គប្បី​នមស្ការ​សិក្សា​ក្នុង​សាសនា​នៃ​ព្រះមានព្រះភាគ​នោះ​ ​សព្វ​ ​ៗ​ ​កាល​។​

​ចប់​ ​តុ​វ​ដក​សូត្រ​ ​ទី១៤​។​


​អត្ត​ទណ្ឌ​សូត្រ​ ​ទី១៥​


 [​១០៩​]​ ​(​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​)​ ​ភ័យ​កើតមក​ពី​អាជ្ញា​របស់​ខ្លួន​ ​(​សេចក្តី​ប្រព្រឹត្តិ​កាច​អាក្រក់​របស់​ខ្លួន​)​ ​អ្នក​ទាំងឡាយ​ ​ចូរ​មើល​ជន​អ្នក​ទាស់ទែងគ្នា​ ​តថាគត​ ​(​កាល​នៅជា​ពោធិសត្វ​)​ ​បាន​តក់ស្លុត​ហើយ​ ​យ៉ាងណា​ ​តថាគត​នឹង​សំដែង​នូវ​សេចក្តី​តក់ស្លុត​ ​យ៉ាងនោះ​ ​(​ដល់​អ្នក​ទាំងឡាយ​)​។​ ​ភ័យ​មកកាន់​តថាគត​ ​ព្រោះ​ឃើញ​នូវ​ពួក​សត្វ​ ​កំពុង​ញាប់ញ័រ​ ​(​ដោយ​តណ្ហា​ជាដើម​)​ ​ដូច​ពួក​មច្ឆជាតិ​ ​ក្នុង​ទី​មាន​ទឹក​តិច​ ​ព្រោះ​ឃើញ​សត្វលោក​បៀតបៀន​គ្នានឹងគ្នា​។​ ​លោក​មិន​មានខ្លឹមសារ​ដោយ​ជុំវិញ​ ​ទិស​ទាំងពួង​ ​រមែង​ញាប់ញ័រ​ ​តថាគត​កា​លបា្រ​ថ្នា​នូវ​ភព​ ​(​ជាទី​ពឹង​)​ ​របស់​ខ្លួន​ ​ក៏​មិនបាន​ឃើញ​ភព​ណាមួយ​ ​ដែល​ជរាធម៌​ជាដើម​ ​ជិះជាន់​មិនបាន​ ​សេចក្តី​មិន​រីករាយ​ ​បាន​កើតមាន​ដល់​តថាគត​ហើយ​ ​ព្រោះ​បានឃើញ​សត្វ​ទាំងឡាយ​ ​ត្រូវ​ជរាធម៌​ជាដើម​ ​បៀតបៀន​ហើយ​ ​ក្នុង​កាល​ជាទីបំផុត​ ​
ថយ | ទំព័រទី ៣១៣ | បន្ទាប់
ID: 636865621231169329
ទៅកាន់ទំព័រ៖