ព្រះត្រៃបិដក ភាគ ៥៤
សារីបុត្តសូត្រ ទី១៦
[១១០] (ព្រះសារីបុត្តដ៏មានអាយុ បានពោលថា) ព្រះមានព្រះភាគ ជាសាស្តាចារ្យ ព្រះអង្គចុះចាកតុសិត មកជាគណាចារ្យ ព្រះអង្គមានព្រះវាចាពីរោះយ៉ាងនេះ ខ្ញុំព្រះអង្គ មិនដែលឃើញ មិនដែលឮ អំពីសំណាក់អ្នកណាមួយ ក្នុងកាលមុនអំពីកាលដែលព្រះអង្គស្តេចចុះមកកាន់ក្រុងសង្កស្សៈសោះឡើយ។ ព្រះសាស្តា ព្រះអង្គមានចក្ខុ (ដ៏ឧត្តម) រមែងបា្រកដដល់មនុស្សលោក ព្រមទាំងទេវលោក ព្រះអង្គជាបុគ្គលឯក បានបន្ទោបង់នូវងងឹតទាំងអស់ហើយ បានលុះធម៌ដ៏វិសេស ដែលជាទីត្រេកអរ។ ខ្ញុំព្រះអង្គ មានសេចក្តីត្រូវការនឹងសួរប្រស្នា ដើម្បីសាវ័កទាំងឡាយច្រើននាក់ ទើបមកគាល់ព្រះអង្គជាព្រះពុទ្ធ មានសន្តានបរិសុទ្ធ បា្រសចាកតណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ ព្រះអង្គជាបុគ្គលមិនញាប់ញ័រ ជាបុគ្គលមិនកុហក ជាគណាចារ្យ ស្តេចមកក្នុងក្រុងសង្កស្សៈនេះ កាលបើភិក្ខុខ្ពើម (អំពីជាតិជាដើម) ជាអ្នកគប់រកនូវសេនាសនៈស្ងាត់ក្តី នៅទីជិតនៃដើមឈើក្តី នូវព្រៃស្មសានក្តី ឬជាអ្នកនៅអាស្រ័យក្នុងល្អាងភ្នំទាំងឡាយក្តី
ID: 636865622519713030
ទៅកាន់ទំព័រ៖