ព្រះត្រៃបិដក ភាគ ៥៤

​សុត្តនិបាត​ ​បារាយ​នវ​គ្គ​ ​ទី៥​
​វត្ថុ​កថា​


 [​១១១​]​ ​(​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​បាន​លើករឿង​នេះ​ ​មកកាន់​ទីប្រជុំ​ ​ក្នុង​កាល​ធ្វើ​សង្គាយនា​ថា​ ​ព្រាហ្មណ៍​ឈ្មោះ​ពាវ​រី​)​ ​ជា​អ្នក​ដល់​នូវ​ត្រើយ​នៃ​មន្ត​ ​បា្រ​ថ្នា​នូវ​ភាពជា​អ្នក​មិន​កង្វល់​ ​បាន​ចេញ​អំពី​បុរី​នៃ​ដែន​កោសល​ ​ជា​បុរី​ដ៏​សប្បាយរីករាយ​ ​ទៅកាន់​ទក្ខិណាបថ​ជនបទ​។​ ​ពាវ​រី​ព្រាហ្មណ៍​នោះ​ ​នៅ​អាស្រ័យ​ទៀប​ច្រាំង​ស្ទឹង​គោ​ធាវ​រី​ ​ជិត​ដែន​អស្ស​កៈ​ ​និង​ជិត​ដែន​មុ​ឡ​កៈ​ ​ចិញ្ចឹមជីវិត​ដោយ​ការ​ស្វះស្វែង​រក​ ​(​សូម​គេ​)​ ​ផង​ ​ដោយ​មើម​ឈើ​ ​និង​ផ្លែឈើ​ផង​។​ ​ស្រុក​នោះ​ ​បាន​រីក​ធំ​ទូលាយ​ ​ព្រោះ​អាស្រ័យ​ពាវ​រី​ព្រាហ្មណ៍​នោះ​ឯង​ ​ឯ​ពាវ​រី​ព្រាហ្មណ៍​នោះ​ ​បាន​បរិច្ចាគ​នូវ​មហា​យ័ញ្ញ​ ​ដោយសារ​អាករ​សួយរៃ​ ​ដែល​កើតឡើង​អំពី​ស្រុក​នោះ​ ​លុះ​ពាវ​រី​ព្រាហ្មណ៍​បាន​បូជា​នូវ​មហា​យ័ញ្ញ​រួចហើយ​ ​ក៏​ចូល​ទៅកាន់​អាស្រម​វិញ​។​ ​កាល​ពាវ​រី​ព្រាហ្មណ៍​នោះ​ ​ចូល​ទៅកាន់​អាស្រម​វិញ​ហើយ​ ​មាន​ព្រាហ្មណ៍​ដទៃទៀត​ ​មាន​ជើង​ញាប់​រន្ថាន់​ ​សស្លើតសស្លក់​ ​មាន​ធ្មេញ​ពណ៌​ដូច​ភក់​ ​មាន​ក្បាល​ប្រឡាក់​ដោយ​ធូលី​ ​ព្រាហ្មណ៍​នោះ​ ​បាន​ដើរចូល​ទៅ​រក​ពាវ​រី​ព្រាហ្មណ៍​នោះ​ ​ហើយ​សូម​វត្ថុ​ ​៥០០​។​
ថយ | ទំព័រទី ៣២៥ | បន្ទាប់
ID: 636865633939596210
ទៅកាន់ទំព័រ៖