ព្រះត្រៃបិដក ភាគ ៥៤
ចុន្ទសូត្រ ទី៥
[៩] (ចុន្ទកម្មារបុត្ត ក្រាបទូលសួរព្រះមានព្រះភាគថា) ខ្ញុំព្រះអង្គ សូមទូលសួរព្រះអង្គ ជាអ្នកប្រាជ្ញ មានបញ្ញាច្រើន ជាព្រះពុទ្ធ ជាម្ចាស់នៃធម៌ ប្រាសចាកតណ្ហាដ៏ឧត្តម ជាងសត្វជើងពីរ ប្រសើរជាងសារថីទាំងឡាយ តើពួកសមណៈក្នុងលោកនេះ មានប៉ុន្មាន សូមព្រះអង្គសំដែងប្រាប់នូវពួកសមណៈនោះឲ្យទាន។
(ព្រះមានព្រះភាគត្រាស់ថា ម្នាលចុន្ទ) សមណៈមានត្រឹមតែ ៤ ពួក មិនមានដល់គំរប់ ៥ ទេ កាលបើអ្នកសួរបញ្ជាក់ហើយ តថាគតនឹងប្រាប់នូវសមណៈទាំងនោះដល់អ្នក គឺសមណៈឈ្នះកិលេសដោយមគ្គ ១ សមណៈសំដែងប្រាប់នូវមគ្គ ១ សមណៈរស់នៅក្នុងមគ្គ ១ សមណៈប្រទូស្តនូវមគ្គ ១។
(ចុន្ទកម្មារបុត្ត ទូលសួរថា) ព្រះពុទ្ធទាំងឡាយ តែងសំដែងនូវសមណៈណាថា ជាសមណៈឈ្នះកិលេសដោយមគ្គ សមណៈដុតបំផ្លាញនូវកិលេសដោយមគ្គ ជាបុគ្គលថ្លឹងមិនបាន
ID: 636865489136663956
ទៅកាន់ទំព័រ៖